ការព្យាករណ៍ប្រចាំសប្ដាហ៍ (Video Inside)
ភ្លៀងនៅតែបន្ដធ្លាក់ក្នុងកម្រិតពីតិចទៅច្រើនថែមទៀតក្នុងសប្ដាហ៍ទៅមុខនេះ ខណៈកម្ពុជា បានទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនិងឥទ្ធិពលពីជ្រលង សម្ពាធទាបរុញច្រានពីមហាសមុទ្រឥណ្ឌា ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលទាំងនេះ នឹងធ្វើឱ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល រវាងពីថ្ងៃទី២៧-២៨ ខែមេសា នឹងអាចមានភ្លៀង ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ តាមការព្យាករណ៍ បន្ទាប់ពីនោះ បរិមាណ ភ្លៀងនឹងកើនឡើង ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែក នៅបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី២៧-២៨ ខែមេសា អាចមានភ្លៀងដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ បរិមាណភ្លៀង នឹងកើនឡើង ដែលមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែក នៅតំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។