ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកគ្រោងនឹងសម្ពោធដាក់ឪ្យប្រើប្រាស់នៅពេលខាងមុខនេះ

ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឪ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះបានស្ថាបនារួចរាល់ហើយនាពេលនេះ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឪ្យដឹងនៅព្រឹកថ្ងៃទី២៨ មេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះជាសមិទ្ធផលថ្មី មួយទៀតរបស់ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ការដ្ឋាន នេះស្ថាបនាបានរួចរាល់ ១០០ភាគរយ ហើយ គ្រោងនឹងសម្ពោធដាក់ឪ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង ដើម្បីដាក់ឪ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថា ស្ពានថ្មើជើងមួយនេះបានហោះលើមហាវិថីធំៗពីរខ្សែនិងនៅលើចំណុចផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។

គួរបញ្ជាក់ថា ស្ពា នអាកា សថ្មើ រជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំងបួនទិស គឺសាងសគឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុងពីរខ្សែ និងកា ត់ទ ទឹងផ្លូ វក ម្ពុជាក្រោម ពីរខ្សែដើម្បីបង្កលក្ខណៈងាយស្រួល ដ ល់សិ ស្សានុសិ ស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិ ភា ព ទោះពួកគេមកពីទិស ខា ងណា ក៏ដោ យ។

គួរបញ្ជាក់ទៀតថា មកដល់ពេល នេះ រាជធានីភ្នំពេញមា ន ស្ពានអា កាស ថ្មើ រជើ ង ចំនួនបួនក ន្លែ ងហើ យ ក្នុងនោះរួមមា ន នៅតំបន់ជ ម្ពូ វ័ន្ត ខ ណ្ឌពោធិ៍សែន ជ័យ មានចំនួនពីរកន្លែ ង និងនៅតំបន់ ភ្លើ ងស្តុប នាង គ ង្ហីង មានចំនួនមួយក ន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការកាលពីការចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ៕
ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner