តុលារការឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំងពីទក្លែងបន្លំ (Video Inside)
មន្ត្រីសុរិយោដីម្នាក់ក្នុងខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជួនទៅតុលាការ ដើម្បីកាត់ទោសនៅថ្ងៃទី២៨មេសានេះពាក់ព័ន្ធនឹងអំពើបន្លំដី។ មន្ត្រីសុរិយោដីនេះ ឈ្មោះឃឹម សុទ្ធារិទ្ធ បានរងការចោទពីបទឆបោកក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសា ធារណៈក្លែង។
ការចាប់ខ្លួននេះ បានធ្វើតាមរយៈដីការបស់តុលាការក្រុងភ្នំពេញថ្ងៃទី ២៦ មេសា ២០២២។ នេះគឺជាលើកដំបូងហើយ ដែលមានការចាប់ខ្លួន ក្នុងសំណុំរឿងដីធ្លីប្រព្រឹត្តដោយមន្ត្រីក្នុងមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំង។