ក្នុងខែមេសាអង្គភាពប្រឆាំងអំពើពុករលួយមានពាក្យប្តឹង២៨ ឱ្យម្ចាស់ស្ថាប័ននិងម្ចាស់សាម៉ីខ្លួនបំភ្លឺ និង ពាក្យប្តឹងចំនួន៣ កោះហៅជនពាក់ព័ន្ធចូលខ្លួនមកបំភ្លឺផ្ទាល់

ភ្នំពេញ ៖ ក្នុងខែមេសា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាអង្គភាពរបស់ខ្លន កំពុងចាត់ការនូវពាក្យប្តឹងចំនួន ២៨ ដើម្បីឱ្យ ម្ចាស់សាម៉ីស្ថាប័ន និងម្ចាស់សាម៉ីខ្លួនដែលទទួលរងការចោទប្រកាន់ ស្រាយបំភ្លឺ និងពាក្យប្តឹងចំនួន៣ផ្សេងទៀតត្រូវបាន កោះហៅឱ្យមកបំភ្លឺផ្ទាល់នៅអង្គភាពប្រឆាំងអំពើពុករលួយតែម្តង។

បើយោងតាម កិច្ចប្រជុំរបស់ក្រុមក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១១ អាណត្តិទី៣ នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២២ បានឱ្យដឹងថាក្នុង ខែ មេសាឆ្នាំ២០២២មាន ពាក្យប្ដឹងសរុប ចំនួន៥២ ត្រូវបានដាក់ចូលប្រជុំវិភាគ ក្រោយពីបានទទួល ១ ឬ ២ ថ្ងៃ។ជាមួយគ្នាក្នុងចំណោមនេះ ពាក្យប្តឹងចំនួន ២៩ អង្គភាពប្រឆាំងអំពើពុករលួយ បានពិនិត្យស្រាវជ្រាវដល់មូលដ្ឋាន ស្តាប់ការបំភ្លឺ ពិនិត្យឯកសារពីភាគីរងការចោទប្រកាន់ ឃើញថាមិនមានពាក់ព័ន្ធដល់ សមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយ នោះទេ។ ចំណែកពាក្យប្តឹងចំនួន ១១ ត្រូវបានស្រាវជ្រាវរកឃើញថាមិនមានដូចការសង្ស័យរបស់ម្ចាស់ បណ្តឹងទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបដល់ម្ចាស់បណ្ដឹងវិញនូវលទ្ធផល នៃការស្រាវជ្រាវទាំងនេះវិញ។

ប្រភពខាងលើ បានបញ្ជាក់ដែរថា ដោយឡែកក្នុងចំណោមនេះពាក្យប្តឹងចំនួន ២៨ផ្សេងទៀតអង្គភាពប្រឆាំងអំពើពុករលួយ កំពុងរងចាំការបំភ្លឺពីសាម៉ីស្ថាប័ន និងសាម៉ីខ្លួន ដែលរងការចោទប្រកាន់ ។ សម្រាប់ពាក្យប្តឹងចំនួន៣ទៀតក៏ត្រូវបាន កោះហៅជនពាក់ព័ន្ធដើម្បីឱ្យមកបំភ្លឺផ្ទាល់នៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

សម្រាប់ទាក់ទិនទៅនឹងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមេសា ឆ្នាំ២០២២នេះវិញ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលពី មន្ត្រីតែងតាំងថ្មី ១៤៦ រូប ,មន្ត្រីប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ , ចប់អាណត្តិ ,ចូលនិវត្តន៍ និងបញ្ឈប់ពីការងារ ចំនួន ១១ រូប។

ក្រៅពីនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងខែនេះដែរបានសម្រេចបើកមើលឯកសារទ្រព្យសម្បត្តិ និងបំណុល តាមសំណូមពរស៊ើបអង្កេត ០៤ករណីផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner