មេបញ្ជាការអ៊ុយក្រែន ៖ រុស្ស៊ីកំពុងវាយប្រហារលើរោងចក្រដែកថែប បន្ទាប់ពីការជម្លៀសជនស៊ីវិល

កៀវ ៖ មេបញ្ជាការឆ្មាំជាតិអ៊ុយក្រែន លោក ដេនីស៍ ស្លីហ្គា (Denys Shlega) ក្នុងថ្ងៃចន្ទបញ្ជាក់ថា រោងចក្រដែកថែប អាហ្សូវស្តល់ (Azovstal) ត្រូវទទួលរងនូវការបាញ់ផ្លោងដោយអាវុធគ្រប់ប្រភេទ បន្ទាប់ពីការជម្លៀសជនស៊ីវិលចេញពីទីនោះ។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ជនស៊ីវិលមួយចំនួនដែលបានជ្រកកោននៅក្នុងបន្ទាយតស៊ូចុងក្រោយបានរត់គេចខ្លួន។ ប៉ុន្តែមេបញ្ជាការអ៊ុយក្រែនបាននិយាយថា កុមារតូចៗជាច្រើននាក់ទៀតនៅតែស្ថិតនៅក្នុងលេណដ្ឋានខាងក្រោមរោងចក្រនេះ។

លោកបានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា ការបាញ់ផ្លោងទៅលើរោងចក្រនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង ដែលស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់រុស្ស៊ីអស់រយៈពេលជាច្រើនសប្តាហ៍ បានចាប់ផ្តើមភ្លាមៗនៅពេលដែលជនស៊ីវិលដែលត្រូវបានជម្លៀសចេញ។

តួយ៉ាង កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ខ្សែអាតិ៍វីដេអូមួយបានបង្ហាញ ជាក់ស្តែងពីការឆាបឆេះដ៏ធំនៅរោងចក្រដែកថែប អាហ្សូវស្តល់ នៅក្នុងអ្វីដែលអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ជាលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់រុស្ស៊ី៕ ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner