ក្រសួងការងារចេញសេចក្តីណែនាំស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ
ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ០៤ ខែ ឧសភាឆ្នាំ២០២២នេះបានចេញសេចក្តីណែនាំមួយស្តីពីការការឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ។
យោងតាមសេចក្តីជូនដំណឹងនេះក្រសួងការងារបានបញ្ជាក់ថា បើ យោងមាត្រា១៦២ថ្មី នៃច្បាប់ស្ដីពីការងារ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ ជាន់ថ្នាក់ទាំងអស់ដែល ស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្តីពីការងារ ឱ្យបានជ្រាបថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។
ប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្នា មកធ្វើការបន្ថែម ម៉ោងនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះ និយោជកត្រូវគិតការធ្វើការ បន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% (ពីររយភាគរយ៉) ឬ ២(ពីរ)ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការ ធម្មតា។
ឧទាហរណ៍៖ កម្មករនិយោជិតម្នាក់មានប្រាក់ឈ្នួលសុទ្ធសាធប្រចាំខែ ២០០S (ពីររយដុល្លារអាមេរិក) ក្នុងមួយខែ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករ និយោជិតនោះនៅតែទទួលបានប្រាក់ឈ្នួលចំនួន ២០០$ (ពីររយដុល្លារអាមេរិក) ក្នុងមួយខែដដែល។
ប្រសិនបើកម្មករនិយោជិតនោះ ស្ម័គ្រចិត្តមកធ្វើការបន្ថែមនៅថ្ងៃឈប់ បុណ្យដែលជាថ្ងៃអាទិត្យនោះ កម្មករនិយោជិតត្រូវ ទទួលបានប្រាក់ ឈ្នួលបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% (ពីរយភាគរយ) ឬ ២(ពីរ)ដង នៃប្រាក់ឈ្នួល ថ្ងៃធ្វើការធម្មតា។ ដូច្នេះ កម្មករនិយោជិត នោះ ត្រូវទទួលបានប្រាក់ឈ្នួល ដូចតទៅ៖
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមអនុវត្តតាមសេចក្ដី ណែនាំនេះប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ ម៉ាដេប៉ូ
សូមជូនសេចក្តីណែនាំ
រូបថត ឯកសារ