មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំដល់ក្រុមប្រតិភូសវនផ្ទៃ ក្នុង ទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈជាប់ជាប្រចាំ
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំ បើក សវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ ព័ន្ធ នៅអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ។
ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា ពាំនាំនូវអនុសាសន៍ណែនាំ ដ៏ ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការ ជំរុញការបង្កើនល្បឿនកំណែទម្រង់នានាលើគ្រប់វិស័យ ដែល ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ការពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តការងារសវនកម្មផ្ទៃក្នុង ទទួលបានការ គាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ឯកឧត្តមបានបន្ថែមទៀតថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោត សំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃ ការ គ្រប់គ្រង បុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់ គ្រងទ្រព្យ សម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ ព្រមទាំង ការអភិវឌ្ឍសមត្ថភាព អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែន សមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ។
ឯកឧត្តម ក៏បានណែនាំដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរ បាល ជាតិ និងនាយកដ្ឋានចំណុះទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់កិច្ច សហការល្អជាមួយក្រុមប្រតិភូសវនកម្ម, ខិតខំអនុវត្តប្រព័ន្ធ គ្រប់គ្រង ផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ, អនុវត្តការងារគ្រប់គ្រង បុគ្គលិកឱ្យ បានច្បាស់លាស់ ការជំរុញប្រព័ន្ធលើកទឹកចិត្ត ការដាក់វិន័យ និងផ្តល់ យុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ, អនុវត្តកិច្ចការហិរញ្ញវត្ថុ រួមមាន កិច្ច បញ្ជិកា ចំណូល-ចំណាយនិងឯកសារនានាឱ្យបានត្រឹមត្រូវតាម នីតិវិធីជាធរមាន, យកចិត្តទុកដាក់ពង្រឹងការអនុវត្តសិទ្ធិ និង កាតព្វ កិច្ច របស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តជាធរមាន។
បន្ថែមលើនេះ ឯកឧត្តម ឡាំ ជា បានណែនាំដល់ក្រុមប្រតិភូ សវនកម្មផ្ទៃក្នុងទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញ វិជ្ជាជីវៈ សវនកម្មជាប់ជាប្រចាំ, អនុវត្តកិច្ចការងារប្រកបដោយ ការទទួល ខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនានាក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខ សាធារណៈ និងពន្ធនាគារ, ត្រូវត្រួតពិនិត្យរាល់ឯកសារ កិច្ច ប្រតិបត្តិការទាំងឡាយរបស់សវនដ្ឋានឱ្យបានច្បាស់លាស់ និងដាក់ ចេញនូវអនុសាសន៍កែលម្អឱ្យចំចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាននិងត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ឱ្យសវនដ្ឋានអនុវត្តតាមអនុសាសន៍ និងត្រូវមានរបាយការណ៍៕
ដោយ៖រ៉ាវុធៃ