សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្លង់គោល ប្រើប្រាស់ដីស្រុកអូរជុំ និងស្រុកបរកែវ
ខេត្តរតនគិរី ៖ នៅល្ងាចថ្ងៃទី៤ខែមេសាឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តរតនគិរីបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងប្លង់គោល ប្រើប្រាស់ដីស្រុកអូរជុំ និងស្រុកបរកែវ។ សិក្ខាសាលដ៏មានសារៈសំខាន់នេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
សូមបញ្ជាក់ថា ការសិក្សាស្តីពីប្លង់គោលប្រើប្រាស់ដីស្រុកអូរជុំនិងស្រុកបរកែវ ខេត្តរតនគិរី ក៏ជាផ្នែកមួយនឹងជួយ
ជម្រុញឱ្យ ភូមិភាគឦសានដែលជាតំបន់កន្ទុយនាគឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ តាមរយៈការប្រែក្លាយសក្តានុពលដី មានជីរជាតិសម្បូរធនធានធម្មជាតិ រួមផ្សំជាមួយកត្តាភូមិសាស្ត្រផងឱ្យទៅជាការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយ ចីរភាពមានគោលដៅរួម និងមានចរឹតអន្តរវិស័យ ៕ ដោយ គតិ យុត្ត







