អង្គការសហប្រជាជាតិ៖ ការស្លាប់របស់ជនស៊ីវិលអ៊ុយក្រែនមានរាប់ពាន់នាក់ ច្រើនជាងតួលេខផ្លូវការ

អន្តរជាតិ៖ ប្រមុខបេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ុយក្រែនបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនករណីស្លាប់នៃជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែនមានចំនួនរាប់ពាន់នាក់ឯណោះ ច្រើនជាងកំណត់ត្រាផ្លូវការរបស់អង្គការសហប្រជាជាតិដែលមានចំនួន ៣,៣៨១នាក់។

ក្រុមការងារអង្គការសហប្រជាជាតិបានបញ្ជាក់ថា ករណីស្លាប់ភាគច្រើនបានកើតឡើងដោយសារតែការប្រើប្រាស់អាវុធជាតិផ្ទុះ ដែលកើតឡើងទៅលើទីតាំងជាច្រើនកន្លែងនៅអ៊ុយក្រែន ក្នុងនោះមានទាំងការវាយប្រហារតាមផ្លូវអាកាស និងមីស៊ីល។

រហូតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានចងក្រងឯកសារនៃការវាយប្រហារចំនួន ២០០លើកនៅក្នុងប្រទេសអ៊ុយក្រែន ទៅលើទីតាំងថែទាំសុខភាព ខណៈមនុស្សមួយចំនួនបានសម្រេចចិត្តជ្រើសរើសមិនទៅមន្ទីរពេទ្យ ដោយសារតែបារម្ភពីសុវត្ថិភាព។
ការវាយប្រហារលើទីតាំងថែទាំសុខភាព និងសេវាថែទាំវេជ្ជសាស្រ្ដ គឺជាមូលហេតុនាំឱ្យអត្រាស្លាប់កើនឡើង។

ទោះបីជាយ៉ាងណា រុស្ស៊ីបានបដិសេធការកំណត់គោលដៅវាយប្រហារលើជនស៊ីវិល និងទីតាំងជនស៊ីវិលរស់នៅ ក្នុងកំលុងប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន៕ ប្រភព៖ CGTN ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner