កូរ៉េខាងត្បូងគ្រោងនឹងផ្តល់វ៉ាក់សាំងកូវីដ ១៩ដល់កូរ៉េខាងជើង

សេអ៊ូល ៖ ការិយាល័យរបស់ប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk-yeol) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្តល់វ៉ាក់សាំង កូវីដ ១៩ ដល់ប្រទេសកូរ៉េខាងជើង គឺ១ថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាង បញ្ជាក់ពីការផ្ទុះឡើងដំបូងនូវជំងឺនេះ ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរបស់លោក យូន បានគូសបញ្ជាក់ថា «យើងនឹងពិភាក្សាអំពីផែនការលម្អិត សម្រាប់ការផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់ប្រទេសកូរ៉េខាងជើង»។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា មានករណីស្លាប់មនុស្សម្នាក់ដោយសារវីរុសអូមីក្រុង និងប្រមាណ ៣៥០,០០០នាក់ មានរោគសញ្ញាគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលមនុស្សចំនួន ១៨៧,៨០០នាក់ កំពុងធ្វើចត្តាឡីស័ក៕ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner