គ្រួសារយោធិនរស់នៅក្នុងអង្គភាពវរសេនាតូចលេខ១ បានទទួលអំណោយពី ឧត្តមសេនីយ៍ទោ សោម ស៊ុន

ខេត្តកំពង់ធំ៖ គ្រួសារយោធិនរស់នៅក្នុងទីតាំងអង្គភាពវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ១៥គ្រួសារដែលជួបការលំបាកខ្វះខាត បានទទួលការជួយឧបត្ថម្ភ ស្បៀងអាហារ និងថវិកា ពីឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារយ៉េនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ថន ស៊ីសក្តា មេបញ្ជាការកងវរសេនាតូចលេខ១ បានបាយការណ៍ អំពីសភាពការណ៍ទូទៅនៅក្នុងអង្គភាព ពិសេសការគ្រប់គ្រងហ្វឹកហ្វឺនកងកម្លំាង ត្រៀមបម្រុងអន្តរាគមន៍តាមបទបញ្ជារបស់ ថ្នាក់លើ និងការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងអង្គភាពកន្លងមក តាមរយៈការចាក់វ៉ាក់សាំងជូន យោធិននិងក្រុមគ្រួសារគ្រប់ៗគ្នាទទួលបានជោគជ័យ ។

ឧត្តមសេនីយ៍ ទោ សោម ស៊ុន បាន កោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នាយទាហាន នាយទាហានរង ចំណុះឲ្យកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច ទទួលបានលទ្ឋផលល្អ ពិសេសការអនុវត្តន៍តាមខ្លឹមសារ នៃចលនា ប្រឡងប្រណាំងទាំង៥ របស់កងយោធពលខេមរភូមិន្ទដែលបានដាក់ចេញ និបានណែនាំដល់ក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាតរស់នៅជាមួយស្វាមី នៅក្នុងទីតាំងអង្គភាពត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វតាមគ្រួសារ នីមួយៗ ដើម្បីលើកស្ទួយជីវភាពរស់នៅ និងត្រូវបញ្ជូនកូនឲ្យ ទៅចូលរៀនសូត្រឲ្យបានគ្រប់ៗគ្នា ហើយត្រូវថែរក្សាសុខភាពឲ្យបានល្អពិសេសការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន និងលោកស្រី ព្រមទាំងក្រុមការងារយ៉េនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់អំណោយជូនគ្រួសារយោធិនទាំង១៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីចំនួនមួយយួរ ទឹកស៊ីអ៊ីវចំនួនមួយយួរ និងថវិកាមួយចំនួនផងដែរ ៕
ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner