អប្សរាព្រឹកនេះ ១៨ ឧសភា ២០២២

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BT ព្រឹទ្ធសភា នឹងធ្វើការបើកប្រជុំពេញអង្គ នាព្រឹកនេះ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួនពីរ ៕ …អានផ្ទាល់

HS1 សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់សហរដ្ឋអាមេរិកថា តើអាមេរិកចាត់ទុកករណីគប់ស្បែកជើងលើសម្តេចនៅរដ្ឋធានីវ៉ាស៊ីនតោន ជាករណីហិង្សា ឬសិទ្ធិបញ្ចេញមតិ។ ជាមួយនឹងការចោទសួរនេះ សម្តេចក៏បានរម្លឹកប្រាប់សហរដ្ឋអាមេរិកវិញថា ប្រសិនបើប្រទេសបិតាប្រជាធិបតេយ្យមួយនេះចាត់ទុកថា ករណីគប់ស្បែកជើងនោះជា «សិទ្ធិបញ្ចេញមតិ» នោះអាចនឹងធ្វើឱ្យករណីបែបនេះ កើតឡើងនៅក្នុងប្រទេសនានា រាប់ទាំងប្រទេសកម្ពុជាដូចគ្នា។…ការចោទសួរនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។…ឃ្លីប…

L2 ថវិកាចំនួន ២ពាន់ដុល្លារអាមេរិក និងម៉ាស់ចាក់ដោយដៃ របស់លោកយាយ ដាល ព្រឿង ជនជាតិខ្មែររស់នៅ សហរដ្ឋអាមេរិក ត្រូវបានមន្ត្រីខុទ្ទកាល័យ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នាំយកទៅប្រគល់ជូន ដល់មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ៕ …ឃ្លីប…

CH  មួយថ្ងៃវាយប៊ូលពី៨០ទៅ១០០ គ្រាប់ នេះជាមូលហេតុដែលធ្វើអោយគូប៉េតង់បុរស-នារីកម្ពុជាឈ្នះមេដាយមាសស៊ីហ្គេម៕…អានផ្ទាល់ (ដោយ៖ចាន់ វិចិត្រ)

                                              វគ្គទី២

C7 ក្រសួងសុខាភិបាល ជូនដំណឹងពីការផ្អាកដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ រយៈពេល៣ថ្ងៃ អំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ៕…អានផ្ទាល់ (ដោយ៖ សេ ឌី)

C6 រដ្ឋមន្រ្ដីសុខាភិបាល ទទួលសម្ភារឧបករណ៍វេជ្ជសាស្ត្រ ជិត៣០មុខ សរុបជាទឹកប្រាក់ជិត៤០ម៉ឺនដុល្លារ ពីសាធារណរដ្ឋឆែក ៕…អានផ្ទាល់ (ដោយ៖ សេ ឌី)

C2 ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ថា  ច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ៕…អានផ្ទាល់ (ដោយ៖សា វ៉ុន)

C5 ក្រសួងទេសចរណ៍ប្រកាសទទួលពាក្យចូលរួមក្នុងកម្មវិធីផលិតវីដេអូ «ទេសចរណ៍ និងសហគ្រិនភាព»     រដូវកាលទី១ ឆ្នាំ២០២២ ៕…អានផ្ទាល់ (ដោយ៖ សេ ឌី)

C8 កម្ពុជាចូលរួមក្នុងវេទិកាត្រួតពិនិត្យទេសន្តរប្រវេសន៍អន្តរជាតិ លើកទី១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ៕…អានផ្ទាល់ (ដោយ៖ សេ ឌី)

វគ្គទី៣៖

C3 វេទិការអ៊ុទូក នឹងសំណង់សិប្បការផ្សេងៗ ដែលជាអំណោយរបស់      សម្តេចក្រឡាហោម ស ខេង នឹង លោក ជំទាវ ត្រូវបានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការ៕…លោកឈឿន ចាន់ …ឃ្លីប…

C1 អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ទទួលកុំព្យូទ័ ដល់រដ្ឋបាលខេត្តនិងរដ្ឋបាល ក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ ៕…អានផ្ទាល់ (ដោយ៖គន្ធា)

BH1 ប្រជាពលរដ្ឋកម្ពុជា ប្រមាណជិត២លានខ្នងផ្ទះ បានភ្ជាប់អគ្គិសនីប្រើប្រាស់ ខណៈការតភ្ជាប់បណ្តាញ បាន៩៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស ៕ …អានផ្ទាល់…

BH2 អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង ទទួលបច្ច័យ ទេយ្យទាន ពីព្រះសង្ឃ ទាំង១៥វត្ត ក្នុងក្រុងស្វាយរៀង ៕ …អានផ្ទាល់…

BH3 អភិបាលក្រុងបាវិត ស្នើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន ជួយគ្នាថែទាំផ្លូវថ្នល់ ដើម្បីប្រើប្រាស់បានយូរអង្វែង ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1-លោក​ពូទីន​ ព្រមាន​ហ្វាំងឡង់​ថា​សមាជិក​ភាព​ណាតូ នឹង​ធ្វើ​ឱ្យ​ខូចខាត​ទំនាក់ទំនង​

G2-កម្លាំង​​រុស្ស៊ី​​ដក​​ថយ​ ខណៈ​អ៊ុ​យក្រែន​​ទំនង​​​ជា​​ឈ្នះ​​សមរភូមិ​​​នៅ​ក្រុង​ខាកៀវ​

G3-ប៉ូលិស​អ៊ីស្រាអែល​វាយ​ប្រហារ​អ្នក​ចូល​រួម​បុណ្យ​សព​អ្នក​សារព័ត៌មាន​ប៉ាឡេស្ទីន

G4-រដ្ឋមន្រ្តីការពារជាតិអាមេរិក ជួបសន្ទនាជាលើកដំបូង ជាមួយប្រមុខការពារជាតិរុស្ស៉ី គិតចាប់ពីសង្រ្គាមផ្ទុះឡើង នៅអ៊ុយក្រែន

G5-ចិនទទូចអន្តរជាតិឱ្យរួមគ្នាកម្ទេច «អាវុធប្រល័យលោក» ចោលទាំងអស់ កំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner