សម្តេចតេជោ ហ៊ុន សែន សួរថា តើករណីគប់ស្បែកជើងនៅរដ្ឋធានីវ៉ាស៊ីនតោន ជាករណីហិង្សា ឬសិទ្ធិបញ្ចេញមតិ?
សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់សហរដ្ឋអាមេរិកថា តើអាមេរិកចាត់ទុកករណីគប់ស្បែកជើងលើសម្តេចនៅរដ្ឋធានីវ៉ាស៊ីនតោន ជាករណីហិង្សា ឬសិទ្ធិបញ្ចេញមតិ។ ជាមួយនឹងការចោទសួរនេះ សម្តេចក៏បានរម្លឹកប្រាប់សហរដ្ឋអាមេរិកវិញថា ប្រសិនបើប្រទេសបិតាប្រជាធិបតេយ្យមួយនេះចាត់ទុកថា ករណីគប់ស្បែកជើងនោះជា «សិទ្ធិបញ្ចេញមតិ» នោះអាចនឹងធ្វើឱ្យករណីបែបនេះ កើតឡើងនៅក្នុងប្រទេសនានា រាប់ទាំងប្រទេសកម្ពុជាដូចគ្នា។…ការចោទសួរនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។…ឃ្លីប…
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។