តើ​អតិផរណា​​រ​ប​ស់​​​ជប៉ុន​ នឹង​វិវត្តន៍​ដល់​កម្រិត​ណា​?

អតិផរ​ណា​របស់​ជប៉ុន​​នៅឆ្នាំ​នេះ ត្រូវបាន​គេ​រំពឹ​ង​ថានឹង​ឡើ​ងដ​ល់ ​២% ពោល​ឡើង​បំផុត​ក្នុង​រយៈ​ពេល​ ៣ ទសវត្សរ៍​ ដែល​មិន​ធ្លាប់​​​មានការកើន​ឡើ​ង​​ទា​ល់​តែ​សោះ។

​ការ​យល់​ឃើញ​របស់​អភិបាលធនាគារកណ្តាលជប៉ុន លោក Haruhiko Kuroda កាលពី​ខែ​មុ​ន​​ហាក់​ដូច​​ប្រឆាំង​នឹងការ​យល់​ឃើញ​របស់ លោក Jerome Powell ប្រធាន​ធនាគារ​ក​ណ្តាល​​នៃ​ស​ហរដ្ឋ​អា​មេ​រិក​​ ដែល​ធ្លាប់​​ប្រាប់ស​ភា​ជប៉ុ​នថា​​ លោក​នឹងប្រកា​ន់​ខ្ជា​ប់​នូ​វ​​គោលន​យោបា​យ​រូ​បិ​​យវ​ត្ថុ ដែលធូ​រ​រលុង​របស់​គាត់​ ទាំង​ដែល​ ស​​ហ​រដ្ឋ​អា​មេរិ​ក​ ត្រូវ​ប្រឈម​នឹង​ការ​កើន​ឡើងអតិផរណា​អស់​រយៈពេល​មួយឆ្នាំ។​​

លោក Kuroda បាន​និយាយ​ថា​៖ «យើង​មិនចាំ​បាច់​រឹ​ត​ប​​ន្តឹ​ង​គោ​ល​ន​យោ​បា​យរូ​បិ​​យ​វត្ថុក្នុ​​ង​ការ​ឆ្លើយ​តប​ទៅ​នឹង​និន្នាកា​​រ​នៃការ​កើន​ឡើង​អតិផរណា​ ដោយ​ធ្វើ​ឱ្យ​ផ្ទុ​យ​​ពីនិរ​ន្តរ​ភា​​ព​មួយរបស់​យើង​ទេ»​។

យោងតា​ម​អ្នក​សេ​ដ្ឋ​កិ​ច្ច​ចំ​នួន ​១០ នាក់ ដែល​ត្រូវបាន​ស្ទ​ង់ម​តិ ដោយ Nikkei Asia អតិផរណា​ស្នូល នៅ​ក្នុង​​ប្រទេសជប៉ុនមិន​រា​ប់​បញ្ចូលតម្លៃ​អា​ហា​រ​ស្រស់ ត្រូ​វ​បា​ន​គេព្យា​ករ​ថា នឹ​ង​កើ​ន​ឡើងដល់ ​២% នៅ​ក្នុង​ខែ មេសា នឹង​ពី​ ០,៨​% នៅក្នុងខែ​មីនា ចំ​ពេ​​ល​មាន​ក​ង្វះ​ទំ​និញ​ទូ​ទាំង​ពិភ​​ព​លោក បន្ទាប់ពី​ជំ​ងឺ​រាត​ត្បាតកូវីដ​ និង​ការឈ្លានពានរប​ស់​រុ​​ស្ស៊ី​លើ​អ៊ុយក្រែន។

ទិន្នន័យកា​ល​ពីថ្ងៃ ចន្ទ បា​ន​ប​ង្ហា​ញ​ដែរ​ថា ត​ម្លៃ​លក់ដុំរបស់ប្រទេ​​ស​ជ​ប៉ុន​កើ​នឡើង ១០% ​នៅ​​ក្នុង​ខែ មេសា ធៀប​នឹ​​ងរយៈ​ពេល​​ដូ​ចគ្នា​កាល​ពី​ឆ្នាំ​មុន ដែលជា​កា​​រកើ​​ន​ឡើ​​​ង​ដ៏​ធំបំផុត​ក្នុ​ង​​រ​យៈ​ពេ​ល​ ៤០ ឆ្នាំកន្លង​មក​។

ការ​កើន​ឡើង ២% នៅ​ក្នុង​សន្ទស្សន៍តម្លៃ​អ្នក​ប្រើប្រាស់​ គឺជា​គោលដៅគោល​ន​យោបា​​យសំ​ខា​ន់​របស់ ធនាគារ​ជប៉ុន ខ​ណៈ​ដែ​ល​ខ្លួន​ព្យា​​យាម​​ទាញ​ប្រទេស​ឱ្យ​ងាក​ចេ​ញពី​បរិត្ត​ផរណា ប៉ុន្តែ​ធនាគារ​កណ្តាល និង​អ្នកសេដ្ឋ​កិច្ច​វិស័​យ​ឯ​ក​​ជ​នភាគ​ច្រើន ព្យាករ​ថា ការធ្វើ​ដូច្នោះ​នឹងធ្វើ​ឱ្យកំណើនមាន​​តែ​ក្នុងរយៈពេល​ខ្លី​​ ហើ​យ​ប្រទេស​ជប៉ុន នឹង​ត្រឡប់​ទៅ​​រក​បដិផរណាវិញ​។

ប្រភពដដែល​ ក៏​បាន​​ចង្អុល​ពី​​សម្ពាធ​ប្រាក់​ឈ្នួ​ល ដែល​ចុះ​ខ្សោយជាបន្ត​ប​​ន្ទា​ប់នៅ​​ក្នុងប្រទេស​ជប៉ុន និង​​​ប​រិ​ត្ត​ផ​​​រណា​ បន្សល់​ដោយ​វិធាន​ខាង​លើ​  ដែល​នឹង​បាន​ប៉ះ​ពា​​ល់យ៉ា​ង​​ខ្លាំង​ពី​ដល់​​ប្រតិកម្មរបស់​ប្រជាជន​ស្ដីពីការ​​​កើនឡើងតម្លៃ​ ដែ​​​ល​ពួ​ក​គេបានឃើញ។

ប្រាក់​ឈ្នួលជា​ម​​ធ្យម បា​ន​កើ​ន​ឡើងត្រឹមតែ​ ​០,៣% ប៉ុណ្ណោះកាលពីឆ្នាំ​មុ​ន។ នេះបើ​​យោ​ង​តា​ម​កា​រ​ស្ទង់​មតិ​របស់​ក្រ​សួងការងារ​ ខណៈ​ដែ​ល​ការ​ច​រ​​ចាប្រ​ចាំ​ឆ្នាំ ដែលពាក់ព័ន្ធ​នឹ​ង​​សា​ជីវក​ម្ម​ធំ​​ៗ បាន​ផ្តល់កា​រ​​បង្កើន​ប្រាក់​ឈ្នួល​ត្រឹ​ម​តែ​ ​​១,៨៦​% ប៉ុណ្ណោះ ដែលចំនួន​នេះ​ ធ្លាក់​ចុះ​ប្រមាណ​ ២% ​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈ​ពេ​ល ៨ ឆ្នាំ។

យ៉ាងណាមិញ ទាំងធនាគារ​ជប៉ុន​ និង​អ្ន​ក​សេ​ដ្ឋ​កិ​​ច្ច​វិ​ស័​​​យ​​​ឯ​ក​​ជន​ភាគ​ច្រើ​ន​​រំ​ពឹង​ថា​ នឹ​​ង​​មា​ន​កា​​រ​​កើ​ន​​ឡើ​ង​បន្តិច​ម្តង​ៗ​។​ ធនាគា​​រ​ជប៉ុន បាន​ព្យាករថា​ អតិផរ​​ណា​ស្នូ​​ល​នឹងកើន​ជា​​មធ្យម​ ១,៩​% នៃ​​សារ​ពើព​ន្ធ ២០២២​​ ហើយ​​ថយចុះ​ ១,១​% នៃ​​សារ​ពើពន្ធ​ឆ្នាំ​ ២០២៣ និង ២០២៤​។

លោក Ryutaro Kono ប្រធានសេ​​ដ្ឋវិទូ​ជ​ប៉ុ​ន​ក្រុម​ហ៊ុន​​ពាណិជ្ជជប៉ុន​​ ​BNP Paribas មាន​ប្រសាសន៍ថា​៖ «​​​ប​រិ​ត្ត​ផ​​​រណា​​ ​​មានភាពស៊ី​ជម្រៅ​​នៅ​ក្នុ​ងប្រទេសជ​ប៉ុន​ ដែ​ល​វិស័​យ​គ្រួ​​សារ​មា​​នទំ​នោ​​រប្រ​​តិ​ក​ម្ម​ការ​​ពា​រ​ ចំពោះ​​ការ​កើនឡើ​ង​ត​ម្លៃ និង​បន្ថយ​ចំនួន​កា​រ​​ប្រើ​ប្រាស់​។ អាជីវកម្ម​នានា​ ដែល​​​​​ខ្លា​ច​​​បា​​ត់​​​ប​ង់​​​​កា​រ​​ល​ក់ ជៀសវា​ង​​កា​​​រ​​​ចំណាយ​ ដោយ​កាត់​បន្ថយ​​​​​ប្រាក់​ឈ្នួល​​​​​បុ​គ្គ​លិក​ ឬ​​​​ប្រាក់​​​​ចំ​ណេ​ញ​»​។​

រដ្ឋាភិបាល​​របស់​នាយ​ក​រដ្ឋ​មន្រ្តីលោក​ ​Fumio Kishida ទំនងជាគាំទ្រទស្សនៈរ​ប​ស់​ធនាគារ​ជប៉ុន​។ នៅ​ថ្ងៃ​ទី​ 26 ខែមេសា ស្ថាប័ន​ដដែល​ បា​​នប្រកាសថា​​ ទឹកប្រាក់​​ ៤៨,២ ពាន់លានដុល្លា​រ​ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​វិធាន​ការ​គាំទ្រសេ​ដ្ឋកិ​ច្ច​​ក្នុង​គោ​លបំណង​កា​ត់​ប​ន្ថ​យផល​ប៉ះពាល់​​អតិផរណា ដោយ​អនុវត្ត​គម្រោង​រយៈ​ពេល​ខ្លី​នានា ដោយ​រួមមាន​ការ​បញ្ចុះតម្លៃប្រេ​​ងសាំ​ង​​រ​ហូ​ត​​ដ​ល់ខែ​ កញ្ញា និងការ​​ផ្ត​ល់​សា​ច់​ប្រា​ក់​តែ​ម្តង​​ទៅគ្រួ​​សារ ដែល​មាន​ចំ​ណូ​ល​​ទា​ប​។

សេដ្ឋវិទូ​ផ្នែក​ឯ​​ក​ជន បាន​​ព្យាក​រ​ជា​មធ្យមថា អ​តិផរ​ណានឹងឡើងដល់​កម្រិ​​ត ២,២​% ក្នុង​ខែ​ តុលា បន្ទាប់​មក​នឹ​ង​ធ្លា​ក់​​ចុះ​ក្រោ​ម​ ២​% ទៀត​នៅ​ក្នុងខែ​​ មករា ដ​ល់ខែ​ មីនា។ ដោយឡែក​ សារពើព​ន្ធសម្រាប់​ឆ្នាំ ២០២៣ ត្រូវបាន​គេព្យាក​រថា នឹងមាន​អតិ​ផ​​រណា​ជាម​ធ្យ​ម​ ០​,៨% ។

លោក Yoshiki Shinke សេ​ដ្ឋវិទូនៅវិទ្យាស្ថាន​ស្រាវ​ជ្រា​វ Dai-ichi Life មាន​ប្រសាស​ន៍ថា​៖ «មាន​ផលិត​ផល​ជាច្រើន ដែល​ផ​លិតពីស្រូវសា​លី ​ដូចជានំបុ័ង និងគុយទា​វ ហើយត​ម្លៃ​រ​​បស់​​វា នឹ​ង​កើន​ឡើង​បន្ថែម​ទៀត​នៅរដូ​វ​ស្លឹ​ក​ឈើ​ជ្រុះ​​»។​

ប្រភព៖ Nikkei Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner