មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបមន្ត្រីគោលនយោបាយការពារជាតិអាមេរិក (Video Inside)

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សា ជាមួយមន្ត្រីអាមេរិកគ្រប់គ្រងការិយាល័យគោលនយោបាយអាស៊ីអាគ្នេយ៍ នៃក្រសួងការពារ ជាតិអាមេរិក។

ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយនឹងលោកស្រីឡូរី អាបែល Lori Abele នាយកគោលនយោបាយអាស៊ីអាគ្នេយ៍នៃក្រសួងការពារជាតិអាមេរិក បានធ្វើឡើង នារសៀល ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២។

មន្ត្រីបញ្ជាការដ្ឋានកងទ័ពជើងគោក បានថ្លែងថា ភាគីទាំងពីរ បានពិភាក្សាគ្នាជុំវិញកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សាពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀត នៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្ត រវាងកងទ័ព នៃប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លង មក។ លោកស្រី ឡូរី អាបែល Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួម ជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner