រដ្ឋបាលអាមេរិកអះអាងការបើកស៊ើបអង្កេតលើបុរសគប់ស្បែកជើង (Video Inside)

មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកកាសែតក្នុងស្រុកថ្ងៃនេះថា រដ្ឋបាល អាមេរិក បានបើកការស៊ើបអង្កេតដាក់លើបុរសខ្មែរសញ្ជាតិអាមេរិក ដែលបានប្រើស្បែកជើង គប់លើសម្តេចតេជោ ហ៊ុន សែន ក្នុងសហរដ្ឋអាមេរិកនោះហើយ។

ការបើកស៊ើបអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីនាំពាក្យស្ថានទូតអាមេរិក លោកឆាត រ៉ូដឹមៀរ Chad Roedemier បានរងការរិះគន់ បន្ទាប់ពីបាន បង្វែងសំណួររបស់អ្នកកាសែតដែលចង់ដឹងការបកស្រាយ របស់មន្ត្រីអាមេរិកអំពីការ យល់ឃើញយ៉ាងណាចំពោះអំពើបំពានលើភ្ញៀវបរទេសដែល បំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកតបតាមការ អញ្ជើញរបស់ប្រធានាធិបតីលោកចូបៃដិន នោះ។

មន្ត្រីនាំពាក្យស្ថានទូតអាមេរិក លោកឆាត រ៉ូដឹមៀរ បានប្រាប់អ្នកកាសែតក្នុងស្រុកថ្ងៃ នេះថា សហរដ្ឋអាមេរិកកំពុងបើកការស្រាវជ្រាវនិងស៊ើប អង្កេតលើបុគ្គលនោះហើយ។ បុគ្គលដែលបានគប់ស្បែកសម្តៅមកសម្តេចនោះ ត្រូវគេស្គាល់ឈ្មោះថា អ៊ុក ទូចរស់ នៅក្នុង ក្រុងឡងប៊ិច នៃរដ្ឋកាលីហ្វ័រនីញ៉ា។

ជនសង្ស័យដដែលនោះទៀត បាននិយាយអំពី គម្រោង រៀបចំប្រព្រឹត្តអំពើហិង្សាដាក់លើនាយករដ្ឋមន្ត្រីកម្ពុជា ជាច្រើនដងមកហើយ ប៉ុន្តែទើបមាន ឳកាសបានធ្វើនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ីនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner