ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបបន្តផ្តល់សារត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ដែលបានផ្ញើ សារជាវីដេអូបង្ហាញក្តីអបអរសាទរចំពោះដំណើររបស់សម្តេចអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋ កិច្ចពិភពលោក។

វេទិកាសេដ្ឋកិច្ចពិភព លោក World Economic Forum នឹងប្រព្រឹត្តទៅ នៅទី ក្រុង Davos នៃប្រទេសស្វីស រវាងពីថ្ងៃទី២២រហូត ដល់ថ្ងៃទី២៦ ខែឧសភា។ ក្នុងរយៈពេលច្រើនថ្ងៃមកនេះ ពលរដ្ឋខ្មែរក្នុងប្រទេសបារាំង, ស្វីស, បែលហ្សីក, អង់គ្លេស, ប្រទេសឆេក, ប្រទេសហូឡង់ និង ប្រទេសអាល្លឺម៉ង់ជាដើម បានធ្វើ សារជាបន្តបន្ទាប់ បញ្ជាក់នូវទឹកចិត្តកោតគោរពនិងស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន ដែលមានគុណបំណាច់ ចំពោះមាតុភូមិកម្ពុជា។ នេះគឺជាសាររបស់ពលរដ្ឋក្នុងប្រទេសបែកហ្ស៊ីកបានបញ្ជួនបន្តមក ទៀតនៅថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមថ្ងៃនេះបញ្ជាក់ថាសម្តេចនិង គណៈ ប្រតិភូ នឹងចាកចេញពីកម្ពុជាវេលាម៉ោង១កន្លះរំលងអាធ្រាត ឆ្លងឈានចូលថ្ងៃទី២១ឧសភា ២០២២។ សម្តេចបានសរសេរទៀតថា នឹងបានជួបពលរដ្ឋខ្មែរនៅ Zurich ប្រទេសស្វីសនៅ ល្ងាចថ្ងៃទី២១ឧសភា ២០២២ម៉ោងនៅក្នុងប្រទេសស្វីសនោះ។ នៅច្រើនម៉ោងដែលសម្តេច និងគណៈប្រតិភូអញ្ជើញដល់នោះ ពលរដ្ឋខ្មែរពីប្រទេសបារាំងបានបញ្ជួនសារតាមវិដេអូមក ជាបន្ថែមទៀតនៅថ្ងៃនេះ។

វេទិកាសេដ្ឋកិច្ចពិភពលោក គឺជាវេទិកាមួយដែលតែងចូលរួមដោយបណ្តាមេដឹកនាំជាង ១០០ប្រទេសលើសកលលោក។ ប្រធានបទឆ្នាំ២០២២នេះ គឺ «ធ្វើកិច្ចការរួមគ្នា, ស្តារទំនុកចិត្ត ឡើងវិញ, ។ កិច្ចប្រជុំវេទិ ការសេដ្ឋកិច្ចពិភពលោកនេះ គឺជាវេទិកាលើកដំបូងហើយបន្ទាប់ពី វេទិកានេះត្រូវបានផ្អាកប្រ មាណ២ឆ្នាំមកនេះដោយសារតែវិបត្តិឆ្លងនៃជម្ងឺកូវីដ១៩។ សាររបស់ពលរដ្ឋខ្មែរពីប្រទេសហូឡង់ នៅថ្ងៃនេះ បានថ្លែងគេនឹងរង់ចាំទទួលសម្តេចនៅក្នុង ប្រទេសស្វីស។

សម្តេចក្នុងសារតាមបណ្តាញសង្គមថ្ងៃនេះ បានសរសេរលាពលរដ្ឋខ្មែរក្នុងប្រទេសមួយរយៈ ពេលខ្លី និងបានបញ្ជាក់ប្រាប់ពលរដ្ឋនៅក្រៅប្រទេសថាសម្តេចនឹងបានជួបពលរដ្ឋខ្មែរក្នុងប្រ ទេសស្វីសនារយៈពេលច្រើនសិបម៉ោងទៅមុខទៀតនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner