ទីតាំងស្តុកគ្រឿងញៀនពីរកន្លែង ត្រូវបានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបីនាក់

ភ្នំពេញ ៖សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលដឹកនាំដោយ ឯកឧត្ត ម ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការនៃ អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន ធ្វើការស្រាវជ្រាវបង្ក្រាបគ្រឿងញៀនសរុបបាន ទម្ងន់៨៦ គីឡូក្រាម ។នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្នុងសន្និសីទកាសែតកាល ពី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។

នៅក្នុងប្រតិបត្តិការចុះបង្រ្កាបកន្លែងស្តុកសារធាតុញៀនចំនួនពីរកន្លែងដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ គឺមានទីតាំងឋិតនៅផ្ទះ លេខ៨១I ភូមិក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ និង មួយកន្លែងទៀតមានទីតាំងឋិតនៅសណ្ឋាគារសមុទ្រខៀវ បន្ទប់១៦០៨ ស្ថិតនៅក្នុងភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលទីតាំងទាំងពីរកន្លែង នេះជាករណីពាក់ព័ន្ធ គ្នា។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងកែច្នៃទាំងពីរកន្លែងខាងលើនេះ សមត្ថកិច្ចនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន បានរឹបអូសវត្ថុតាងជាសារធាតុញៀនទម្ងន់៨៦គីឡូក្រាម ឧបករណ៍ កែច្នៃបានមួយចំនួន និងបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនចំនួនបីនាក់ដែលមានទី១-ឈ្មោះ ជូ ស៊ី ជៀ , ទី២-ឈ្មោះ លី ជឺ និងទី៣-ឈ្មោះ ផឹង ជិងឈឹង ។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានបញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ លើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនដែល នាំចូលពីក្រៅ ប្រទេស ដោយខិតខំពន្លាតនីតិវិធីស្រាវជ្រាវរកខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដើម្បីបង្រ្កាបឱ្យដល់ឫសគល់កាលពីពេលថ្មីៗនេះ ទើបកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ខិតខំស្រាវជ្រាវរហូតដល់ការចុះបង្ក្រាបដល់ទីតាំងទាំងពីរកន្លែងខាងលើ។

លោកឧត្តមសេនីយ៍ទោក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវចៀស ឱ្យ ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញអនាគតរបស់យើង គ្រួសារយើង ជា ពិសេស សង្គមជាតិរបស់យើងទាំងមូល។ គួរបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner