កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលផ្លោងសាជាថ្មីទៀត

សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានធ្វើតេស្តបាញ់មីស៊ីលផ្លោងចំនួនបីគ្រាប់ ចេញពីតំបន់ឆ្នេរ ភាគខាងកើតរបស់ខ្លួន។ នេះបើតាមនាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង។

នាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូងបន្ថែមថា មីស៊ីលផ្លោងទាំងបីគ្រាប់ខាងលើនេះ ត្រូវបាន កូរ៉េខាងជើងបានចេញពីតំបន់ Sunan នៃភាគជើងរដ្ឋធានីព្យុងយ៉ាង នៅចន្លោះម៉ោង ៦:០០នាទី ទៅ ៦:៣៧នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដែលជាការធ្វើតេស្តលើកទី១៧ នៅក្នុងឆ្នាំនេះ។

បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ុល បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ជាថ្មី នេះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ការបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់របស់កូរ៉េខាងជើង ខាងលើនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner