បុរសម្នាក់ឆក់ទូរស័ព្ទដៃបានសម្រេច តែត្រូវសមត្ថកិច្ចចាប់បាន

ភ្នំពេញ ៖ កម្លាំងផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានឃាត់ខ្លួនបុរសជាប់សង្ស័យម្នាក់ ពាក់ ព័ន្ធ នឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿង ម៉ាក IPhone 8) បាន សម្រេច ពីនារីរងគ្រោះម្នាក់ កាលពីវេលាម៉ោង ជាង៦ព្រឹក ថ្ងៃទី២៥ ខែឧសភា នៅមុខផ្ទះ លេខ១៣៥ ផ្លូវលេខ១១០ នៅភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះ ឡេង ប៉ោឆាយ ហៅទី អាយុ ២៩ឆ្នាំមិនមានមុខរបរ មិនពិតប្រាកដ។ មាន ទីលំនៅ ផ្ទះលេខ៥០៥E0 ផ្លូវ១២៨ ភូមិ៧ សង្កាត់ផ្សរដេប៉ូទី៣ ខណ្ឌទួលគោក។ អធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងចាត់ការតាមនីតិវិធី៕
ដោយ ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner