លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សា សង្កាត់ចំនួនបួន នៅខណ្ឌ ៧មករា

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ជអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ខែឧសភានេះបានអញ្ជើញចុះសំណេះសំណាលជាមួយ បេក្ខភាពក្រុមប្រឹក្សា ពេញសិទ្ធ និងបំរុងរបស់គណបក្សប្រជាជនកម្ពុជា នៃសង្កាត់ចំនូនបួនគឺសង្កាត់បឹងព្រលឹត សង្កាត់អូឬស្សីទី៣ សង្កាត់អូឬស្សីទី៤ និងសង្កាត់វាលវង់ ស្ថិតក្នុងខណ្ឌ ៧មករា នៅស្នាក់ការគណបក្ស ខណ្ឌ៧មករា ។

ក្នុងឱកាសនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចវិបុលេសភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់បេក្ខភាព ក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងអស់ បង្កើនការយក ចិត្តទុកដាក់ ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបឱ្យបានទាន់ពេលវេលា នូវរាល់តម្រូវជាអាទិភាពនានា។

ជាមួយគ្នានោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ៕ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner