គ្រួសារក្រីក្រ និងពលរដ្ឋងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ បានទទួលប្រាក់ឧបត្ថម្ភជុំទី៩ លើកទី១ និងការបើកសាច់ប្រាក់ ជុំទី៩ លើកទី២

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជូនដំណឹងស្តីពី លទ្ធផលនៃ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធ នឹងកូវីដ-១៩ សម្រាប់ជុំទី៩ លើកទី១ និងការបើកសាច់ប្រាក់ ជុំទី៩ លើកទី២។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ២៤ ខែ ឧសភាឆ្នាំ ២០២២របស់ក្រសួងសង្គមកិច្ចបាន បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជានាកន្លងមកបានប្រកាសដាក់ ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្តើម ដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៩ជុំ មាន ២៣លើក រួចមកហើយ ។

ក្រសួងសង្គមកិច្ច បានបញ្ជាក់បន្ថែមថាបើសរុបការចំណាយលើការអនុវត្តកម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ (២៣លើក) អស់ថវិការដ្ឋចំនួន ២,៧៣៤,៥៦១,០៣៩,០០០ (ពីរពាន់ប្រាំពីររយសាមសិបបួនប៊ីលាន ប្រាំរយហុកសិបមួយលាន សាមសិបប្រាំបួនពាន់រៀលគត់) ស្មើនឹង ៦៨៣.៦៤លានដុល្លារអាមេរិក។ ព្រមជាមួយគ្នា នេះផងដែរ សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៩ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២២ មានរយៈពេល ៣០ថ្ងៃ ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner