ឥណ្ឌាកំហិតលើការនាំចេញស្ករស ទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក

ញូដេល្លី៖ ប្រទេសឥណ្ឌាបានដាក់កំហិតលើការនាំចេញស្ករសជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ ។ បើតាមគោលការណ៍នេះ មានកំណត់ការនាំចេញនៅរដូវកាលនេះ ចំនួន ១០លានតោន ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃក្នុងស្រុក បន្ទាប់ពីក្រុមហ៊ុនផលិតស្ករសបានលក់ក្នុងបរិមាណដ៏ច្រើននៅលើទីផ្សារពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់លិខិតបទបញ្ជាមួយដែលចេញដោយរដ្ឋាភិបាលឥណ្ឌា កាលពីដើមសប្តាហ៍នេះថា រដ្ឋាភិបាលក៏បានស្នើឱ្យក្រុមហ៊ុននាំចេញស្នើសុំការអនុញ្ញាតសម្រាប់ការនាំចេញទៅក្រៅប្រទេសណាមួយនៅចន្លោះថ្ងៃទី១ ខែមិថុនាដល់ថ្ងៃទី៣១ ខែតុលាផងដែរ។
ឥណ្ឌាគឺជាប្រទេសផលិតស្ករធំជាងគេក្នុងពិភពលោក និងជាប្រទេសនាំចេញធំទីពីរបន្ទាប់ពីប្រទេសប្រេស៊ីល។

ដំបូងឡើយ ប្រទេសឥណ្ឌាគ្រោងនឹងកាត់បន្ថយការនាំចេញស្ករសមកនៅត្រឹមចំនួន ៨លានតោន ប៉ុន្តែក្រោយមករដ្ឋាភិបាលបានសម្រេចចិត្តអនុញ្ញាតដំឡើងដល់ ១០លានតោនវិញ ដោយសារទិន្នផលស្ករសត្រូវបានប៉ាន់ស្មានថា នឹងកើនឡើង នេះបើតាមប្រភពដដែល៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner