ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានផ្នែកឃោសនាអប់រំនៃយុជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងធ្វេីបទបង្ហាញពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតដល់យុវជនគណបក្សដែលឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ និងបម្រុង ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន៥៦០រូប នៅមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមនិង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនអង្គពិធីទំាងមូល ដោយក្តីនឹករលឹក។ ទាក់ទងនឹងការងារបោះឆ្នោត ឯកឧត្ដមចាយ បូរិន បានចែករំលែក បទពិសោធន៍ ចំណេះដឹង ដោយពន្យល់និងធ្វើបទបង្ហាញពីបទបញ្ជា នីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងក្រមសីលធម៌ភ្នាក់ងារសង្កេតការណ៍គណបក្ស ដែលគណៈកម្មាធិការជាតិរៀបច ការបោះឆ្នោត(គ.ជ.ប)បានកំណត់។

ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី២៦ឧសភានេះ គឺជាថ្ងៃទី៦ នៃ ការ ឃោសនារកសំលេងឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ហើយនៅសល់តែ៨ថ្ងៃទៀត យើងនឹងបញ្ចប់ការឃោសនាបោះឆ្នោតតាមច្បាប់ បទបញ្ជា នីតិវិធីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានកំណត់ រយៈពេល១៤ថ្ងៃ ។

ហើយពេលឃោសនារកសំឡេងគាំទ្របេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានស្រុកមេមត់ ក្នុងរយៈពេល ៨ថ្ងៃជាបន្តទៅទៀតនេះគឺយុវជន-យុវនារី ត្រូវលើកឡើងពីចំណុចនានាដែលជា កត្តា កំណត់ជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា គឺត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយ អំពី ស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ និងដោយមានការបូកសរុប និង វាយ តម្លៃ ច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ ក៏ដូចជា ការ ធានា ទាំងស្រុង ជូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការបន្តនូវ បុព្វហេតុ បម្រើជាតិ និងប្រជាជនគ្រប់កាលៈទេសៈ ជាពិសេស ការ ការពារ ឱ្យ បានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»។

ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ យុវជន-យុវនារី នៅក្នុងមូលដ្ឋានស្រុកមេមត់ទាំង១៤ឃុំត្រូវផ្សព្វផ្សាយនិងនាំក្រុមគ្រួសារដែលបានចុះឈ្មោះបោះឆ្នោតហើយត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កាជាសម្គាល់ឲ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដើម្បីទទួលបានការអភិវឌ្ឍបន្ត ផ្តល់ឱកាសឲ្យកូនចៅ ជាយុវជននិងកុមារ បានសិក្សារៀនសូត្រ រស់នៅក្នុងសុខសន្តិភាព និងភាពសម្បូររុងរឿងជារៀងរហូតតទៅ ក្នុងសង្គម ប្រជាធិបតេយ្យ ផ្អែក លើ គោលការណ៍ នីតិរដ្ឋ»៕ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner