តោះមកដឹង ! ពីប្រាក់ចំណូលរបស់ក្រុមដែលបានឈ្នះជើងឯក Premier League រដូវកាលនេះ

បាល់ទាត់ ៖ ក្រុមទាំង 20 នៅក្នុងក្របខ័ណ្ឌកំពូល Premier League គឺត្រូវបានផ្តល់រង្វាន់យ៉ាងច្រើន ខណៈក្រុមដែលនៅជិតកំពូលតារាងទទួលច្រើនជាងគេ។កិច្ចព្រមព្រៀងផ្សាយក្នុងស្រុកសរុបចំនួន 50 ភាគរយត្រូវបានបំបែកស្មើគ្នា ដោយផ្តល់ឱ្យក្លឹបនីមួយៗប្រហែល 34.1 លានផោន ។

25 ភាគរយផ្សេងទៀតគឺផ្អែកលើចំនួនពេលវេលាដែលក្លឹបត្រូវបានជ្រើសរើសផ្សាយនៅលើទូរទស្សន៍ចក្រភពអង់គ្លេស ខណៈដែល 25 ភាគរយដែលនៅសល់ត្រូវបានបែកចែកដោយផ្អែកលើទីតាំងលីក។ ក្រុម Man City ដែលឈ្នះ Premier League ត្រូវបានគេផ្តល់ឱ្យ 35 លានផោននឹងទឹកបា្រក់ 1.7 លានផោនសម្រាប់តំណែងកំពូលនៅលីក ។ទឹកប្រាក់ 50.1 លានផោនត្រូវបានបែងចែកស្មើគ្នាសម្រាប់ការផ្សាយជាលក្ខណៈអន្តរជាតិ រួមជាមួយចំណាត់ថ្នាក់ក្នុងតារាងបបន្ថែម 0.7 លានផោន។

Manchester City ស្ថិតក្នុងលំដាប់កំពូលនៃបញ្ជីអ្នករកចំណូលបានច្រើនជាងគេនៅ Premier League ដោយទទួលបានប្រាក់រង្វាន់ចំនួន 161.3 លានផោន និងប្រាក់ចំណូលពីការផ្សាយនៅរដូវកាលនេះ ខណៈដែលពួកគេបានក្លាយជាម្ចាស់ជើងឯក។ រីឯជើងឯករងនៅ Premier Leagueក្រុម Liverpool ទទួលបានប្រាក់ 159.8 លានផោន ។

ទោះបីជា Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងតារាងក៏ដោយ ប៉ុន្តែគូប្រជែងក្នុងទីក្រុងឡុងដ៍ Tottenham Hotspur បានប្រមូលប្រាក់ច្រើនជាងក្រុមតោខៀវក្នុងរដូវកាលនេះ បើទោះបីជាត្រលប់មកផ្ទះវិញដោយឈរនៅលេខរៀងទី 4 ក៏ដោយ។
ចំណែក៣ក្រុមបាតតារាង ដែលត្រូវកាត់ចេញគឺ Burnley, Watford និង Norwich រកបានចំនួនតិចបំផុតនៅក្នុងប្រាក់រង្វាន់ និងប្រាក់ចំណូលពីការផ្សាយ ដោយ Canaries ទទួលបាន 100.3 លានផោនសម្រាប់យុទ្ធនាការទាំងមូល។
ប្រភព ៖ talkSPORT

សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner