អ្នកប្រដាល់ Mike Tyson នឹងបង្ហាញមុខជាថ្មីក្នុងរឿង Black Flies

ប្រដាល់ ៖ អ្នកប្រដាល់ដ៏ល្បីឈ្មោះ MIKE TYSON បានទទួលការងារសម្ដែងក្នុងរឿង Black Flies ។ជើងខ្លាំងប្រដាល់ដ៏ល្បីរូបនេះបានថតរឿងធំក្នុងរឿង Hangover ពីរក្នុងចំណោមរឿងទាំងបី។ឥឡូវនេះ គាត់នឹងសម្តែងជាមួយ Sean Penn និង Tye Sheridan ក្នុងរឿង Black Flies នេះបើយោងតាម The Week ។

ខ្សែភាពយន្តនេះដឹកនាំដោយលោក Jean-Stephane Sauvaire ផ្តោតសំខាន់ទៅលើក្រុមគ្រូពេទ្យសង្គ្រោះជីវិត ការសម្លាប់មនុស្សជាដើម ។ Tyson វ័យ 55 ឆ្នាំនឹងដើរតួជាមន្ត្រីជាន់ខ្ពស់នៅក្នុងខ្សែភាពយន្តដែលការបាញ់ប្រហារកើតឡើងនៅទីក្រុងញូវយ៉ក។

សូមរំលឹកថា MIKE TYSON បានក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ក្មេងបំផុតគ្រប់ពេលទាំងអស់ក្នុងឆ្នាំ 1986 បន្ទាប់ពីបានឈ្នះខ្សែក្រវាត់អាយុទើបតែ 20 ឆ្នាំ។ គាត់បានចូលនិវត្តន៍នៅឆ្នាំ 2005 ប៉ុន្តែបានត្រលប់មកវិញនៅឆ្នាំ 2020 សម្រាប់ការប្រកួតជាមួយវីរបុរស Roy Jones Jr វ័យ 53 ឆ្នាំ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner