ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីរក្សាអាវុធខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល កាកាបទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់យកទៅសួរនាំពាក់ព័ន្ធករណីរក្សាអាវុធខុសច្បាប់ ដោយដកហូចកាំភ្លេីងខ្លីមួយដេីម កាលពីវេលាម៉ោង១រំលងអាត្រឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងមួយកន្លែងភូមិប៉ប្រកជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ វង់ សេរីភូមិ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិកាកា ប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ និង ទី២ឈ្មោះទុយ សុវណ្ណរិទ្ធ ភេទប្រុសអាយុ១៥ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈដកហូតមាន៖កាំភ្លេីងខ្លីមួយដេីមម៉ារ៉ូឡូ ម៉ូតូមួយគ្រឿងម៉ាក ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលេី មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាមានទំនាស់វាយគ្នាពេលសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុក៏ឃេីញជនសង្ស័យទាំង២ ទេីបសុំធ្វេីការឆែកឆេលេីដងខ្លួនពេលនោះក៏ឃេីញកាំភ្លេីងខ្លីមួយដេីម។

បច្ចុប្បន្ន នេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួន រួមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនិតិវិធី៕ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner