គណបក្សភ្លើងទៀនបកស្រាយជុំវិញរឿងតែងតាំងលោក សុន ឆ័យ (Video Inside)

គណបក្សភ្លើងទៀន បានបកស្រាយតបមកវិញជុំវិញការរកឃើញថាការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្សមិនបានធ្វើត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយនោះ ឡើយ។

ក្រសួងមហាផ្ទៃ បានថ្លែងថាការសម្រេចតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កាលពីថ្ងៃទី២៥ឧសភាបានថ្លែង ថា គណបក្សភ្លើងទៀន មិនបានអនុវត្តផ្ទុយនឹងប្រការនៃលក្ខន្តិកៈរបស់ខ្លួនដែលតម្កល់ នៅ ក្រសួងមហាផ្ទៃឡើយ។

លោកបានថ្លែងដោះសារថាគេ «គ្រាន់តែមិនទាន់បានបញ្ជូនកំណត់ ហេតុផ្លូវការ នៃការតែងតាំងនោះទៅក្រសួងមហាផ្ទៃប៉ុណ្ណោះ»។ លោកបានថ្លែងទៀតថា ការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្ស មិនត្រូវបានប្រកាសពេលសមាជ របស់ គណបក្សឡើយ ប៉ុន្តែលោក សុន ឆ័យ ត្រូវបានតែងតាំងដោយគណៈកម្មការនាយករបស់បក្ស ។

លោក ថាច់ សេដ្ឋា បានថ្លែងបញ្ជាក់ថា គណបក្សភ្លើងទៀតនឹង បញ្ជូនកំណត់ហេតុជាឯក សារនោះទៅក្រសួងមហាផ្ទៃនៅថ្ងៃចន្ទ ទី៣០ ខែឧសភា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner