កម្ពុជាចុះបញ្ជីការទំនិញ៤ពាន់មុខនៃផលិតផលសុខភាពពីអឺរ៉ុប (Video Inside)

ផលិតផលសុខភាពមកពីបណ្តាប្រទេសអឺរ៉ុប ចំនួនប្រមាណជាង ៤ពាន់មុខ ត្រូវបានចុះ បញ្ជីកានៅក្រសួងសុខាភិបាល និងបានចរាចរនៅលើទីផ្សារកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក្នុងកិច្ចពិភាក្សាការងារជាមួយនាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប លោក គ្រីស ហាំហ្វ្រ៊ី Chris Humphrey នៅថ្ងៃទី២៦ ខែឧសភា នៅទីស្តីការក្រសួងសុខាភិបាល បានបញ្ជាក់នូវចំនួនចុះបញ្ជីការនេះ ដែលជាការបង្ហាញនូវទំនាក់ទំនងរវាងកម្ពុជា និងអឺរ៉ុប បន្ទាប់ពីភាពខ្មៅងងឹតនៃបញ្ហា EBA កន្លងមកនោះ ។

រដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងការកោតសរសើរចំពោះធុរៈកិច្ចអាស៊ាន-អឺរ៉ុប ជាពិសេសមូលនិធិអាស៊ី-អឺរ៉ុប ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការ រៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាព នៅកម្ពុជា ទោះបីក្នុងកាលៈទេសៈ ដែលពិភពលោក និងកម្ពុជាប្រឈមនឹងការរីករាលដាល នៃជំងឺកូរីដ-១៩ ក៏ដោយ។

នាយកប្រតិបត្តិក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលតែងតែសហការគាំទ្រដល់ធុរៈកិច្ចរបស់អឺរ៉ុប ជាពិសេស ក្នុងការចុះបញ្ជីកាផលិតផលសុខភាព និងបានស្នើសុំឲ្យក្រសួងសុខាភិបាល បន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយថែមទៀតលើវិស័យសុខាភិបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner