ការសិក្សាស្រាវជ្រាវ៖ របៀបរស់នៅបែបទំនើប ភាពតានតឹង និងការរីកសាយភាយនៃបច្ចេកវិទ្យា កំពុងធ្វើឱ្យមនុស្សគេងតិចជាងមុន បើធៀបនឹងកាលពីមួយសតវត្សមុន

បរទេស៖ របៀបរស់នៅបែបទំនើប ភាពតានតឹង និងការរីកសាយភាយនៃបច្ចេកវិទ្យា កំពុងធ្វើឱ្យមនុស្សគេងតិចជាងមុន បើធៀបនឹងកាលពីមួយសតវត្សមុន។ ការគេងតិចជាងប្រាំពីរម៉ោងក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យ នៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃដែលអាចកាត់បន្ថយអាយុសង្ឃឹមរស់។ ដូច្នេះដើម្បីឱ្យអាយុកាន់តែយូរកាន់តែមានសុខភាពល្អនោះ ចូរបិទភ្នែកសម្រាកឱ្យច្រើនតាមដែលអាចធ្វើទៅបាន។


ការគេងគឺជាចំណុចសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សគ្រប់រូប ប៉ុន្តែមនុស្សជាច្រើនមិនបានគេងគ្រប់គ្រាន់នោះទេ។ ពួកយើងទាំងអស់គ្នាភាគច្រើនតែងធ្វើរឿងបែបនេះ ប៉ុន្តែតើនឹងមានអ្វីកើតឡើងចំពោះយើងនៅពេលពួកយើងគេង? រៀងរាល់យប់ ស្ទើរតែគ្រប់គ្នានៅលើភពផែនដី ស្ថិតក្នុងស្ថានភាពសន្លប់ និងខ្វិន ប៉ុន្តែតើមានអ្វីកើតឡើងនៅក្នុងរាងកាយនៅពេលយើងគេង ហើយតើមានអ្វីកើតឡើង ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់?

ការគេងត្រូវបានគ្រប់គ្រងដោយចង្វាក់ circadian របស់អ្នក ឬនាឡិការាងកាយដែលមានទីតាំងនៅក្នុងខួរក្បាល។ នាឡិការាងកាយឆ្លើយតបទៅនឹងពន្លឺភ្លើងដែលបង្កើនការផលិតអរម៉ូនមេឡាតូនីននៅពេលយប់ ហើយបិទវានៅពេលដែលវាដឹងពន្លឺ។ មានបួនដំណាក់កាលនៃការគេង ដែលរាងកាយជួបប្រទះក្នុងវដ្តពេញមួយយប់។ នៅរាត្រីដ៏ល្អ យើងដើរឆ្លងកាត់ដំណាក់កាលទាំងនេះ 4 ឬ 5 ដង។ដំណាក់កាលទី 1 និងទី 2 គឺការគេងស្រាល។ នេះគឺជាការផ្លាស់ប្តូរពីការភ្ញាក់ពីដំណេកទៅជាងងុយគេង។ ចង្វាក់បេះដូង និងការដកដង្ហើមចាប់ផ្តើមយឺត សីតុណ្ហភាពរាងកាយធ្លាក់ចុះ ហើយសាច់ដុំអាចរមួល។

ដំណាក់កាលទី 3 ជួនកាលត្រូវបានគេហៅថា ដំណេក Delta – ដោយសារតែរលកខួរក្បាល Delta យឺត ដែលត្រូវបានបញ្ចេញក្នុងដំណាក់កាលនេះ។ នេះគឺជាដំណាក់កាលដំបូងនៃការគេងលង់លក់ ដែលកោសិការបស់យើងផលិតអ័រម៉ូនលូតលាស់ច្រើនបំផុតសម្រាប់បម្រើដល់ឆ្អឹង និងសាច់ដុំ ដែលអនុញ្ញាតឱ្យរាងកាយជួសជុលខ្លួនឯងបាន។ ដំណាក់កាលទី 4 គឺជាកន្លែងដែលយើងចាប់ផ្តើមសុបិន។

រាងកាយបង្កើតសារធាតុគីមីដែលធ្វើអោយវាពិការជាបណ្តោះអាសន្ន ដើម្បីកុំឱ្យយើងសម្រេចក្តីសុបិនរបស់យើង។ ក្នុងដំណាក់កាលនេះ ខួរក្បាលមានសកម្មភាពខ្លាំង ហើយភ្នែករបស់យើង បើទោះជាបិទ ក៏ងងឹតទៅៗ ហាក់ដូចជាយើងភ្ញាក់ដែរ។ មនុស្សទូទៅចំណាយពេលប្រហែលមួយភាគបីនៃជីវិតរបស់ពួកដើម្បីដេកលក់៕ ប្រភព៖ The Economist ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner