សហភាពអឺរ៉ុបសន្យានឹងជួយសម្រួលដល់ការនាំចេញអាហារពីអ៊ុយក្រែន

ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយិន នៅថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា ស្ថាប័នលោកស្រីកំពុងធ្វើការ យ៉ាងលំបាកលើការកសាង “ផ្លូវសាមគ្គី” ដើម្បីជួយសម្រួលដល់ការនាំ ចេញស្បៀងអាហារចេញពីអ៊ុយក្រែន ជាពិសេសគ្រាប់ធញ្ញជាតិជាង២០ លានតោនដែលត្រូវបានជាប់គាំងនៅក្នុងស្តុករបស់ប្រទេសអឺរ៉ុបនេះ។

លោកស្រីបាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលវិសាមញ្ញរយៈពេលពីរថ្ងៃនៃមេដឹកនាំសហភាពអឺរ៉ុប (EU) ថា វាមិនមែនជារឿងតូចតាច ទេ ហើយជាការពិតណាស់ គួរឱ្យធុញទ្រាន់ និងចំណាយច្រើន ប៉ុន្តែវាចាំ បាច់ក្នុងការយកស្រូវសាលីនេះចេញពីអ៊ុយក្រែន។ កាលពីដើមខែនេះ គណៈកម្មាការបានស្នើឱ្យបង្កើតអ្វីដែលគេហៅថា “ផ្លូវសាមគ្គី” ថ្មី ដើម្បី ធានាថា អ៊ុយក្រែនអាចនាំចេញ និងនាំចូលទំនិញដែលខ្លួនត្រូវការ រាប់ ចាប់ ពីជំនួយមនុស្សធម៌ រហូតដល់ចំណីសត្វ និងជី ដោយសារ កំពង់ ផែរបស់អ៊ុយក្រែនត្រូវបានបិទខ្ទប់ ដោយសារជម្លោះជាមួយរុស្ស៊ី។

ទន្ទឹមគ្នាមេដឹកនាំសហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យរុស្ស៊ីលុបចោលការបិទច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែននិងអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារផងដែរ។ បើតាមលោកស្រី វ៉ុនឌែរ ឡេយិន សហភាពអឺរ៉ុបក៏នឹងបង្កើនការ ផលិតស្បៀងរបស់ខ្លួនផងដែរ ហើយរំពឹងថា នឹងនាំចេញធញ្ញជាតិចំនួន ៤០លានតោនក្នុងឆ្នាំ២០២២ និង២០២៣៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner