រុស្ស៊ីសម្រេចផ្អាកការផ្គត់ផ្គង់ហ្គាស ដល់ក្រុមហ៊ុនរបស់ដាណឺម៉ាក និងអាល្លឺម៉ង់
ម៉ូស្គូ៖ក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ីGazpromនៅថ្ងៃអង្គារសប្តាហ៍ បានបញ្ជាក់ថាខ្លួននឹងលែងផ្គត់ផ្គង់ឧស្ម័នដល់ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់ដាណឺម៉ាក គឺ Orsted ហើយនឹងបញ្ឈប់ការដឹកជញ្ជូនទៅកាន់ ប្រទេសអាល្លឺម៉ង់ក្រោមកិច្ចសន្យា Shell Energy Europe។
ក្រុមហ៊ុន Orsted បានជូនដំណឹងដល់ក្រុមហ៊ុន Gazprom Export ថា ខ្លួននឹងមិនបង់ប្រាក់សម្រាប់ឧស្ម័នជាប្រាក់រូប្លិទៀតទេ ហើយ ក្រុមហ៊ុន Shell Energy Europe Limited ក៏បានបញ្ជាក់ដែរថា ខ្លួនក៏នឹងមិនបង់ប្រាក់ជាប្រាក់រូប្លិសម្រាប់ការផ្គត់ផ្គង់ហ្គាសទៅប្រទេសអាល្លឺម៉ង់ផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនប្រេងរដ្ឋរុស្ស៊ី Gazprom នៅលើបណ្តាញសង្គម តេលេក្រាម។ ការបញ្ឈប់ការ ផ្គត់ផ្គង់នេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ។
សូមរំលឹកថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខា លើក្រឹត្យមួយកាលពីថ្ងៃទី៣១ ខែមីនា ស្តីពីច្បាប់ថ្មីទាក់ទងនឹង ពាណិជ្ជ កម្ម ឧស្ម័នធម្មជាតិ (ហ្គាស) ជាមួយប្រទេស និងតំបន់ “មិនរាក់ទាក់ ឬអមិត្ត”។ យោងតាមក្រឹត្យនេះ កិច្ចសន្យាដែលមានស្រាប់នឹង ត្រូវ បញ្ឈប់ ប្រសិនបើអ្នកទិញទាំងនេះបដិសេធមិនបង់ប្រាក់ជា ប្រាក់រូប្លិ របស់ ប្រទេសរុស្ស៊ី៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-01-23.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-03-28-1024x667.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-03-30-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-03-34-1024x576.jpg)