អ្នកឆ្លង កូវីដ១៩ នៅទូទាំងពិភពលោកកើនឡើង ដល់៥៣២,៨ លាននាក់ និងស្លាប់៦,៣១លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ចំនួន អ្នក ឆ្លងជំងឺ កូវីដ១៩(COVID-19) នៅទូទាំងពិភពលោក បានកើន ឡើង ដល់ ៥៣២,៨០៤,៣៧១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់ មានចំនួន ៦,៣១៣,៦៩៤នាក់ និងជាសះស្បើយឡើងវិញ ៥០៣,៧៧៧,១៦៣ នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាល់ ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៥,៩០១,៧៩៧នាក់ ស្លាប់ចំនួន ១,០៣១,៦១៣នាក់ និងជាសះ ស្បើយ ចំនួន ៨២,២៣៩,៦០៧នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃ អ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,១៦១,៣៦៦ នាក់ ស្លាប់ចំនួន ៥២៤,៦៣០នាក់ និងជាសះស្បើយ ៤២,៦១៥,៥៧៤នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នក ឆ្លង ៣១,០១៩,០៣៨នាក់ ស្លាប់ ៦៦៦,៧២៧នាក់ និងជាសះស្បើយ ៣០,០១១,៣៩១នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-05-25-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-05-26-1024x683.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-05-28-1024x683.jpg)