ហុងកុង​តម្រូវឲ្យ​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ជនជាតិដើម​​ស្បថ​​បង្ហាញភាពស្មោះត្រង់ មុន​ទទួលបានការងារ​នៅសាលារដ្ឋ​

រដ្ឋបាល​​​គ្រប់គ្រង​​ដែន​ដី​ហុង​កុង​​​នឹង​តម្រូវ​ឲ្យ​គ្រូ​​បរទេស​​​ដែល​កំពុង​បង្រៀន​​​នៅ​តាម​សាលា​រដ្ឋ​​ក្នុង​ទឹកដី​ហុងកុង​ ​ផឹក​ទឹកសម្បថ​​ ឬ​ប្រកាស​ពី​ភាព​ស្អាត​ស្អំ​​​​ស្មោះត្រង់​ចំ​ពោះ​​​​អាជ្ញាធរ​​នៃ​ទីក្រុង​នេះ ​ខណៈ​ដែល​ការ​ភ័យ​ខ្លាច​កើនឡើងអំពីសមត្ថភាពរបស់ដែនដី​ក្នុង​ការ​រក្សា​អ្នក​អប់រំ​នៅ​ចំពោះមុខ ​​នៃ​​ការរឹតបន្តឹងកើនឡើង។​

ដ្ឋាភិបាល​​​​ចិន​​ដីគោក​កាល​ពីសប្តាហ៍​មុន​បាន​​​ប្រកាស​ពី​ការ​ផ្តល់​ប្រាក់រង្វាន់​ទឹកប្រាក់​​និង​​ការ​ចេញ​វិញ្ញបនបត្រ​ដល់​ប្រជាជន​​របស់ខ្លួន​ក្នុងការ​រាយការណ៍​សកម្មភាព​ចារកម្ម​ដែល​​ជា​ការ​គម្រាម​កំហែង​ដល់​សន្តិសុជាតិ។

​​បណ្តាញ​ទីភ្នាក់ងារ​​​ព័ត៌មាន​បារាំង ​AFP នៅថ្ងៃសៅរ៍ ទី១១ខែមិថុនា ​​សម្រាប់​ការ​បង្រៀន​​​​កម្ម​វិធី​សិក្សា​ក្នុងឆ្នាំ​នេះ គ្រូប​ង្រៀន​ភាសា​អង់គ្លេស​​ជន​ជាតិ​ដើម​​ (NETs)និង​អ្នក​ផ្តល់​សេវា​ប្រឹក្សា​ដែល​ធ្វើការ​នៅក្នុង​សាលា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ត្រូវតែ​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​មួយ​​ដែល​​​បង្ហាញ​ពីភាព​ស្មោះ​ត្រង់​ត្រឹមថ្ងៃទី២១​ខែ​មិថុនា។​

សារព័ត៌មាន​​​​អង់គ្លេស the guardian បាន​រាយការណ៍​ថា ​​ជា​ធម្មតា​​​ គ្រូ​ជន​ជា​តិ​ដើម​​ត្រូវ​បាន​ជួល​​ក្នុងកុង​​ត្រា​​រយៈពេល​២​ឆ្នាំដែល​អាច​កែប្រែ​បាន ​ដោយ​​មាន​ប្រាក់​បៀវត្សរ៍​​​​ចាប់​ពី​៣២០០០​ដុល្លារ​ហុងកុង (៤១០០​​ដុល្លារ​អាមេរិក) ក្នុង​មួយ​ខែ​​​​ រហូត​ដល់​​៧៤០០០​ដុល្លារ​ហុង​​កុង​។

ក្នុង​ខែ​មេសា​ ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា ​១៣ភាគរយ​នៃ​គ្រូ​ជន​ជាតិដើម​​ក្នុង​សាលា​​អនុវិទ្យាល័យ​ ​មាន​ក្នុង​ឆ្នាំ​២០២០-២០២១ ​ដែល​ជា​តួលេខ​​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​។​

ចាប់តាំងពីឆ្នាំ ២០២០​មក ​ទីក្រុង​ហុង​កុង​​ដែល​ជា​ទីក្រុង​​​ស្វយ័ត​​ក្រោយ​​​ការ​ប្រគល់​​ទៅ​ឲ្យ​​នៅ​ក្រោម​រដ្ឋបាល​​​​របស់ចិន​ដី​គោ​ក​​ក្នុង​ឆ្នាំ​១៩៩៧ពី​ប្រទេសអង់គ្លេស  បាន​អនុវត្ត​លក្ខខណ្ឌ​​​ផឹក​​ទឹក​សម្បថ​​ឬ​ប្រកាស​​​​ពី​ភាព​ស្មោះត្រង់ ភក្តីភាព នៃ​ការ​ចូលបម្រើការងារ​នៅទីក្រុង​នេះ បន្ទាប់​ពី​កំណើន​នៃ​ការ​ហូរចូល​​គ្រូជន​ជាតិដើម។

ការតម្រូវ​ឲ្យ​អនុវត្តបែបនេះ​គឺ​ភាគច្រើនជាការងារនៅក្នុងវិស័យសាធារណៈ ដែល​ជា​មធ្យោបាយ​​មួយ​ដើម្បីបំពេញការ​ទាមទាររបស់​រដ្ឋាភិបាលចិន​នៃ​ភាពស្មោះត្រង់។

NETs ត្រូវតែប្រកាសថា ពួកគេនឹងប្រកាន់ខ្ជាប់​ភាព​ស្មោះ​ត្រង់​ចំពោះហុងកុង និង​រក្សា​ច្បាប់​មូលដ្ឋាន​ ដែល​ជា​អត្ថបទ​រដ្ឋ​ធម្មនុញ្ញរបស់​ទីក្រុង ព្រមទាំង​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋាភិបាល​ផងដែរ។

អាជ្ញាធរបាននិយាយថា៖​«ការ​ធ្វេស​ប្រហែស ការបដិសេធ ឬបរាជ័យ»​ ដើម្បី​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​នឹងនាំ​ទៅដល់ការបញ្ឈប់​កិច្ចសន្យា។ នេះ​បើយោងតាម AFP។​

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា សេចក្តី​ប្រកាស​ថ្មី​នឹង «ការពារ​បន្ថែម​ទៀត និង​លើក​កម្ពស់​គុណតម្លៃ​ស្នូល​ដែល​គួរ​ត្រូវ​បាន​គោរព​ដោយ​បុគ្គលិក​រដ្ឋាភិបាលទាំងអស់»​ និង​ធានា​ឱ្យមាន​អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។

ទីក្រុងហុងកុងបានណែនាំកម្មវិធី NET ក្នុងឆ្នាំ ១៩៩៧​ដើម្បី​បង្កើន​ជំនាញ​ភាសា​របស់សិស្ស ហើយ​បានធ្វើឱ្យ NETs ក្លាយជាលក្ខណៈស្តង់ដារ​បន្តិចម្តងៗ​នៅក្នុងសាលាបឋមសិក្សា និង​មធ្យមសិក្សា៕ ​

A teacher introduces himself to the students in a classroom at a secondary school, during the first day of the new term, in Hong Kong, China September 1, 2021. REUTERS/Tyrone Siu
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner