អតិ​ផ​រ​ណា​​​​នៅអាមេរិក​ឡើ​ង​​​ដល់​​កំពូល​​​ក្នុង​​ខែ ​ឧសភា ចំ​ពេល​ដែល​​ត​ម្លៃ​​​ឧស្ម័ន​​​ឡើង​​ដល់​ ៥ ដុល្លារ​ក្នុង​មួ​យ​ហ្គា​ល្លុង​​

អតិផរណា​ បាន​​ឈា​​នដ​ល់​ក​ម្រិ​ត​កំពូល​នៅក្នុ​ង​ខែ​ ឧសភា ឡើង​ដល់​ ៨,៦ ភាគ​​រយ​ បើ​ធៀប​នឹងឆ្នាំ​មុន​ បណ្ដាល​មក​ពីកា​រកើ​ន​ឡើ​ង​នៃ​ថា​​​ម​ពល​ លំនៅ​ដ្ឋាន​ និង​​​តម្លៃ​អា​ហា​រ​ ដែល​ជំរុញឱ្យត​​ម្លៃ​​កើន​​​ឡើង​​ក្នុង​ល្បឿន​លឿន​បំផុ​ត​​ក្នុងរ​យៈ​ពេល ​៤០​ ឆ្នាំ​។

អត្រានេះ ​កើន​ឡើង​ ១​ ភាគ​រយ​ធៀប​នឹងខែ​មេសា​។​ ​ នេះបើ​យោ​ង​តា​ម​​ទិន្នន័យ​ស្ដីពី​សន្ទស្សន៍​ត​ម្លៃ​​​អ្ន​ក​ប្រើ​ប្រាស់​ចុ​ង​ក្រោ​យ​បង្អស់ ពី​​​ការិ​​យា​ល័​​យ​​​ស្ថិ​​តិ​ការ​ងា​រ​​។​ របាយការណ៍​ បានធ្វើឱ្យសេដ្ឋវិទូភ្ញា​​ក់​ផ្អើ​ល និង​បាន​ពន្យល់​ពី​របៀប ដែល​គ្រួសារអាមេរិករាប់លាននាក់ មិនអាចគេចផុត​ពី​អតិផរណា រួមមាន​ ​ការ​ជួល​ផ្ទះ​ខ្ពស់​ ​វិក្កយប​ត្រ​ឧស្ម័​ន​កា​ន់​តែ​ធំ​ ​និងការកើនឡើ​ង​ថ្លៃគ្រឿ​ង​ទេស​ជាដើម។​

លោក​ Chris Rupkey ប្រធានសេ​ដ្ឋវិ​ទូ​នៅ​​ក្រុ​មហ៊ុ​ន​ស្រា​​វ​ជ្រាវ​​ FWDBonds បាន​និយាយ​​នៅ​ក្នុង​កំណត់​សម្គាល់​អ្នកវិ​ភា​គ​ថា​៖ «អ្វីក៏​​ដោ​យ​ ដែល​ទីក្រុ​​ង​វ៉ា​ស៊ីន​តោ​ន​ បា​ន​ធ្វើ​ដើម្បី​ព្យាយាមទប់​ទល់​ថ្លៃ​​ដើម​​នៃ​​វិបត្តិ​រស់​​នៅ​​នៅ​​អាមេរិក​ វា​មិ​នដំ​ណើ​រកា​រទេ។ នេះ​មិ​នមែនមក​បញ្ហា​​​រុ​ស្ស៊ី​ ​និងអ៊ុយក្រែន​ទៀ​ត​ទេ»​​។

អតិផរ​ណា​​ បន្ត​ផ្តល់​ផល​​​វិ​បា​ក​​សេដ្ឋ​​កិច្ច​​ និង​ន​យោ​បា​យ​​សំ​ខាន់​​ៗ​​​នៅ​​ក្នុង​​ស​ហរដ្ឋ​​អាមេរិ​ក​​ ដោយ​​ក្រុម​ហ៊ុ​​ន​ទទួល​រង​បញ្ហា​តម្លៃ​ដើ​ម​​​​កើ​ន​​​​​​ឡើង​​ អ្នក​ប្រើ​ប្រា​ស់​​​កា​ត់​​​ប​ន្ថ​យ​ការ​​ស​ន្សំ​​ ​និ​ង​​​​គ​ណ​ប​ក្ស​​​ប្រ​ជាធិ​ប​​​​តេ​យ្យ​​ព្រួយ​​បារ​ម្ភ​​​អំពី​​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្លាក់​​​​ចុះ​នៅ​ក្នុង​កា​រ​​បោះ​​ឆ្នោ​​ត​​​ខែ​ វិច្ឆិកា ខាង​មុខ​។

ទីក្រុង​​វ៉ាស៊ីន​តោន​ធ្លាប់​​សង្ឃឹម​​ថា​​ អតិផរណា​ អា​ច​នឹ​ង​ធូរស្រាលនៅរដូវក្តៅ​នេះ​ ប៉ុន្តែការ​ឈ្លាន​​ពាន​របស់​រុស្ស៊ី​លើអ៊ុ​យក្រែ​នក្នុ​ង​ខែ​កុម្ភៈ​ បានជំរុញឱ្យ​ត​​ម្លៃ​ថាមពល​កើ​ន​ឡើង​យ៉ាងខ្លាំង ​ហើយ​មេដឹកនាំពិ​​ភពលោ​ក​ កំពុង​ព្យាយា​ម​ដោះស្រាយ​បញ្ហានេះ​។

តម្លៃ​ឧស្ម័ន​ និង​​ថាម​ព​ល​ផ្សេ​ងទៀត​មិ​ន​មែ​ន​ជាក​ត្តា​ជំ​រុ​ញ​តែមួ​យ​គត់​ ដែល​​បង្ក​ឱ្យ​អ​តិផ​រ​ណា​កើនឡើង​ក្នុង​ ខែ​ ឧសភា នោះទេ។​ បញ្ហាទី​​ជំ​រក ថ្លៃសំបុត្រយន្តហោះ​ ​រថយន្ត​ប្រើរួ​ច ​និងឡា​នដឹ​​ក​ទំនិញ​ និងយានជំ​និះ​ថ្មី ស្ថិត​ក្នុង​ចំណោម​អ្នករួ​ម​ចំ​ណែកធំ​ជា​ង​គេ​ ខណៈ​តម្លៃនៃកា​រ​ថែទាំ​សុ​ខ​ភា​​ព គ្រឿងសង្ហារិម​ ​និងសម្លៀក​បំពាក់​ ​​​ក៏​ជាកត្តា​រួម​ចំណក​ផងដែរ។​

ប្រជាជនអាមេ​​រិក​​ភាគ​ច្រើន​​ រំពឹងថា​ អតិផ​រ​ណា​នឹ​ងកា​ន់​តែអាក្រក់នៅឆ្នាំក្រោ​យ​ ហើយពួក​គេ​ក៏​កំពុង​កែ​សម្រួលទម្លាប់​​នៃ​ការចំណា​យ​របស់ពួកគេ ដើ​ម្បី​ឆ្លើយតបទៅនឹងការ​​កើ​ន​ឡើងតម្លៃ ​ផងដែរ នេះបើ​យោ​ង​តា​​ម​ការ​​​ស្ទង់ម​តិ ដែលធ្វើឡើងដោយ The Washington Post និងសាលា Schar School of Policy and Government របស់សាកលវិទ្យាល័យ George Mason ។

កាលពីថ្ងៃ សុក្រ ការស្ទាបស្ទង់​​​ម​តិ​​អ្នកប្រើប្រាស់ ដែលបាន​តា​ម​ដា​នយ៉ា​ងដិ​តដល់ពីសាកលវិទ្យា​ល័យ​ Michigan ក៏បានបង្ហាញពី​កា​​រ​កើន​ឡើ​ងនៃ​ការរំពឹងទុក​អ​​តិផ​រ​ណា​រប​ស់​​មនុស្ស​ក្នុងរយៈពេលវែង​ផងដែ​រ​។

ទិន្នន័យ​កាល​ពី​ថ្ងៃ សុក្រ ក៏កើតមានឡើងចំ​​ពេល​មា​​នកា​​​រ​កើ​​ន​​ឡើ​ង​នៃ​កា​រ​​ភ័​យ​ខ្លា​​ច​នៃ​កំណើ​ន​សេ​ដ្ឋ​កិច្ច ដែល​ជាប់គាំង​នៅ​​ទូទាំងពិភពលោ​ក។ កាលពីថ្ងៃ អង្គារ ធនាគារពិ​ភ​ព​លោក បានកាត់ប​ន្ថ​យ​ការ​​ព្យាករ​ណ៍​​កំណើ​​​ន​សេ​ដ្ឋ​កិច្ចពិភ​ព​លោ​ក​​ប្រ​ចាំឆ្នាំ​​របស់​ខ្លួនម​​​កត្រឹ​ម​ ២,៩ ភាគរយ ពី ៤,១​ ភាគរយនៃខែ​មករា ហើយ​​បាន​ព្រ​មា​ន​ថា ​សេដ្ឋកិច្ចពិភ​ព​លោក អាច​ទ​ទួ​ល​រ​ងពី​​កា​រជាប់គាំងតាមរចនាប័​ទ្មទ​សវ​​ត្សរ៍ឆ្នាំ​ ១៩៧០ ដែល​ជាកា​រ​រួម​ប​ញ្ចូលគ្នាដ៏គ្រោះថ្នាក់នៃកំណើន​​​ទ​ន់ខ្សោ​យ និងការកើ​ន​​ឡើង​តម្លៃ​។

​កាលពីថ្ងៃ ព្រហស្បតិ៍ ធនាគារកណ្តាលអ៊ឺរ៉ុប​ បាន​ប្រកាសថា ​ខ្លួននឹ​ង​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ឯកិច្ច​ប្រ​ជុំ​ខែ កក្កដា របស់ខ្លួន ដោយ​​ ១ ភាគ ៤ នៃ​ភាគរយ​​ក្នុងការប្រយុទ្ធប្រ​ឆាំ​ង​នឹង​អតិផរណា​។​

យ៉ាងណាមិញ អ្នកវិភាគនិយាយ​ថា មិ​ន​​មាន​ដំណោះស្រាយ​ឆាប់​រហ័សណា​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បានទេ​ ព្រោះ​វា​ជា​បញ្ហា​ការ​ផ្គត់ផ្គង់ និងតម្រូ​វកា​រ ហើយកា​រ​​​ផ្គ​ត់​ផ្គង់ មិន​អា​​​ច​កើ​ន​ឡើ​​ង​ក្នុង​រយៈពេល​មួយយ​ប់​​បាន​ទេ​។

ប្រសិន​បើ មានអ្វីកើតឡើ​ង​ ការផ្គត់ផ្គ​ង់​​ប្រេ​ងពិ​ភ​​ព​លោ​ក នឹងកា​​ន់​តែ​តឹងរ៉ឹង​ ​នៅពេល ដែលការដា​ក់​ទ​​ណ្ឌកម្មប្រឆាំ​ង​ នឹងរុស្ស៊ី កំពុង​កើត​មាន​ឡើង​។  មេដឹកនាំសហ​ភាព​​អឺរ៉ុប បាន​ប្តេ​ជ្ញា​ថា នឹង​ហា​ម​ឃាត់​ប្រេង​រុស្ស៊ី​​​ភា​គ​ច្រើ​ន​នៅ​ចុង​​ឆ្នាំនេះ​។​

ការហាម​ប្រា​មប្រេ​​ងលើ​ប្រ​​ទេ​សរុស្ស៊ី កំពុងធ្វើឱ្យអតុល្យ​ភា​​ពនៃ​កា​រ​ផ្គ​ត់​ផ្គង់​-តម្រូ​វ​ការ​​កាន់​​តែខ្លាំ​​ង​ឡើង​នៅ​ក្នុង​​​​ទីផ្សារថា​ម​ព​​ល​ពិភព​លោក ​​ហើយវាមិនទំន​ង​ជាត្រូវ​បា​នដោះស្រាយក្នុងពេលឆាប់​ៗនេះ​ទេ​។​

ដោយឡែក សហរដ្ឋអាមេរិក​ អាចសុំឱ្យអារ៉ាប៊ី​សា​អូ​ឌី​ត វេណេហ្ស៊ុយអេឡា ​ឬ​អ៊ីរ៉​ង់​ ជួ​យសម្រាលដល់​ការ​ធ្លាក់ចុះ​នៃផ​លិ​តកម្មប្រេងរបស់​រុស្ស៊ី ប៉ុន្តែជម្រើស​នី​មួយ​ៗ​ តម្រូវឱ្យ​មាន​ការគ​ណ​នាសីលធម៌ និង​នយោ​បាយ​រៀ​ង​ៗ​ខ្លួ​​ន។

ប្រភព៖ AP News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner