អ៊ីរ៉ង់ និងវ៉េ​ណេ​​ស៊ុយ​​អេ​ឡា​ ​ចាប់​ដៃ​គ្នា​ធ្វើ​​​​ស​​ហ​ប្រ​តិ​ប​ត្តិ​​កា​រ​រយៈ​ពេ​ល​ ​២០​ ឆ្នាំ​ ក្រោយរង​ទណ្ឌ​កម្ម​​អាមេ​រិក​

ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា បានចុះហត្ថលេខា​លើកិ​ច្ច​ព្រម​ព្រៀ​​ង​រ​យៈពេល ​២០ ឆ្នាំ​លើ​កិច្ច​​សហ​ប្រ​តិ​ប​ត្តិ​កា​​រ​រ​វាង​​​ប្រទេសសម្ព័ន្ធមិត្ត​ទាំ​ង​ ២ ដែល​សុទ្ធតែ​ជា​​ប្រទេស​ទទួល​រ​ង​​ទណ្ឌកម្មពី​សហរដ្ឋ​អាមេរិក ក្នុង​អំ​ឡុ​ង​​ពេ​ល​ដំណើ​រ​ទ​ស្ស​ន​​កិច្ច​ប្រធានាធិប​តីវេណេស៊ុយអេឡាលោក Nicolas Maduro ​កា​លពី​ថ្ងៃ​ សៅរ៍ ទៅ​កាន់​សា​ធារ​​ណ​រ​​ដ្ឋ​អ៊ីស្លាម​​។

ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Ebrahim Raisi​ បាននិ​យា​យ​​ថា​ ការ​ចុះ​ហត្ថលេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ បង្ហាញ​ពី​​​ការ​​ប្តេ​ជ្ញា​ចិ​​​​ត្ត​​រ​បស់​ម​ន្ត្រី​​ជា​ន់ខ្ព​ស់​នៃប្រទេ​ស​ទាំ​ង​​ ២ លើ​ការអភិវឌ្ឍទំ​នា​ក់​ទំ​ន​ង​ក្នុ​ង​វិ​ស័យ​ផ្សេងៗ​គ្នា។

លោក​ Maduro បាននិយាយ​នៅ​ក្នុ​​ង​សន្និ​សី​ទសា​រ​ព័ត៌មាន​​ រួម​គ្នាក្នុ​ង​​ទីក្រុង​ Tehran បាននិយាយថា​ កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​គ្រប​ដណ្ត​ប់លើ​វិ​ស័​យថា​មព​ល​ ​និ​ងហិ​រ​ញ្ញ​វ​ត្ថុ​ ក៏​ដូចជា ​ធ្វើការ​រួ​មគ្នា​​លើគ​ម្រោង​ការពារ​ជាតិ។​

លោក Maduro ក៏​បាន​​ជួប​ជាមួយមេដឹក​នាំ​កំ​​ពូល​រ​បស់​អ៊ីរ៉​ង់​ Ayatollah Ali Khamenei ដែល​បាន​និយាយ​ថា​ ការតស៊ូ គឺជា​វិ​ធី​ ដើម្បីប្រ​​​ឈម​មុ​ខ​នឹ​ងស​ម្ពា​​ធរ​បស់​សហរដ្ឋ​អាមេរិក។

​លោក Khamenei បាន​និយាយ​ថា​ ការ​សន្និដ្ឋាន​ ដែល​អាច​ទាញ​បានពី​កិច្ចសហ​ប្រត្តិបត្តិ​កា​​រ​​រ​បស់​​ប្រទេស​​ទាំ​ង​ ២​ អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេ​ឡា​ ​គឺ​ថា​វិធីតែ​​មួ​​​យ​​​​គ​ត់​ប្រ​ឆាំ​ង​នឹ​​​ង​​ទណ្ឌ​កម្ម​អាមេរិក​គឺ​ ត្រូវឈរ និង​ទប់​ទល់។

លោក Khamenei បានស្វាគមន៍កិច្ចព្រមព្រៀងនេះ ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ​កាន់​តែខ្លាំ​ង​​រវាងទីក្រុង Tehran និង Caracas។​​ នេះ​បើយោ​ងតា​ម​សេ​ច​ក្តី​​ថ្លែង​ការ​​ណ៍​នៅលើ​គេ​ហ​ទំ​ព័​​រ​ផ្លូវ​ការ​របស់​គាត់​​។

ប្រភព៖​ France24

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner