អូស្ត្រាលី​យ​ល់​ព្រ​ម​​​ផ្តល់​​​​​សំណង​ ៥៨៤​ លាន​ដុល្លារ​​ ​ដើម្បី​បញ្ចប់​ជម្លោះ​នាវាមុជទឹក​របស់​បារាំង

ប្រទេស​អូស្ត្រាលី​ បាន​ប​ង្ហា​ញ​កិ​ច្ចព្រមព្រៀងសំណងយ៉ា​​ង​ច្រើ​ន​ជា​មួយក្រុមហ៊ុនផលិ​ត​នា​វា​មុ​​ជ​ទឹ​កបា​រាំង Na​val Group ដោយបញ្ចប់​ជ​ម្លោះ​កិ​ច្ច​ស​ន្យា​ ដែ​លបា​នធ្វើឱ្យទំនាក់ទំន​ង​រវាងទីក្រុងកង់បេ​​រ៉ា និង​ប៉ា​រីស​រង្គោះ​រង្គើរ​អស់​រយៈ​ពេលជិ​ត​ ១ ឆ្នាំ​។​

នាយករដ្ឋ​មន្ត្រី​លោក Anthony Albanese បាន​និយាយ​ កា​ល​ពីថ្ងៃ សៅរ៍ ថា ក្រុមហ៊ុន​បារាំង​បាន​យល់​ព្រម​លើ​ការ​​ដោះស្រា​យ​ ដោយយុ​ត្តិធម៌ ​និងសមធម៌ក្នុង​ចំនួន​ទឹក​ប្រាក់​ ៥៨៤​ ​​លានដុ​ល្លា​រ​​ដល់​​ប្រទេស​អូស្ត្រាលី​ ប​​ញ្ចប់​កិ​​​ច្ច​​ស​ន្យា​​នា​​​វា​​​មុ​ជ​​ទឹក​​ ដែលមានតម្លៃរាប់​​​​​​ពា​​​​ន់​​លា​ន​​ដុ​​ល្លា​រ​​ ។

កិច្ច​ព្រម​ព្រៀង​នេះ បាន​ទាញខ្សែ​ប​ន្ទា​ត់មួយនៅ​ក្រោម​កា​រ​​ខ្វែង​​គំនិ​ត​គ្នា ដែល​បណ្តាល​ឱ្យ​មាន​ការ​រើស​អើង​ថ្នាក់មេដឹ​កនាំ​ ​និ​ង​បានគំរាមកំហែងដល់ការច​រ​ចា​រ​លើកិច្ចព្រមព្រៀងពា​​ណិ​ជ្ជកម្មស​ហ​ភាព​អឺរ៉ុប-អូស្ត្រាលី​។​

រដ្ឋ​មន្ត្រីកា​រ​ពា​រជាតិបារាំងលោ​ក​ Sebastien Lecornu បាន​និយា​យថា​៖ «វាអនុញ្ញា​ត​ឱ្យ​យើង​បង្វែរ​ទំព័រ​មួយ​នៅក្នុ​ង​ទំ​នាក់ទំនងទ្វេភាគី​​រ​បស់​យើ​ង​ជាមួយ​អូស្ត្រាលី​ ហើយសម្លឹង​មើលទៅ​អនាគ​ត​»​។

​លោក Albanese បាន​និយាយ​ថា​ ​លោកនឹងធ្វើដំ​ណើ​​រទៅ​​ប្រទេសបា​រាំ​ង​ក្នុងពេ​លឆាប់ៗនេះ​ ដើម្បី​កំណត់​ឡើ​ងវិ​ញនូវ​ទំនាក់ទំ​នង​​ ដែលហ៊ុមព័ទ្ធ ដោ​យ​ភាព​តាន​តឹ​ង​ជាក់​ស្តែង​។

គួរបញ្ជាក់​ផងដែរថា​ ការ​ប៉ះទង្គិ​ច​គ្នា បា​​ន​ចាប់ផ្តើមនៅក្នុង​ខែ​កញ្ញា ឆ្នាំ២០២១ នៅពេល​ ដែល​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលីលោក​ Scott Morrison បានលុបចោលកិច្ច​សន្យាដ៏​យូរមួ​យ​​ជា​មួយ​កង​ទ័ពជើងទឹក ​​ដែល​គាំទ្រ ដោយ​រ​ដ្ឋបារាំង ដើម្បីសាងសង់នាវា​មុ​​​ជ​ទឹក​ដើ​រ​ដោយថាមព​​ល​ម៉ាស៊ូ​ត​​​។

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner