ចំនួនក្បាលគ្រាប់​នុយក្លែអ៊ែរ​នៅពិភពលោក​កើន​ឡើង​​​​ខ្លាំង​​នៅមួយទសវត្សរ៍​ចុងក្រោយ​

របាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រទេស​មហាអំណាច​ធំបំផុតមួយ​ចំនួន​ក្នុង​ពិភពលោក​ប្រហែល​ជាធ្លាប់បានសន្យាថានឹងធ្វើការឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែ​សន្និធិ​​អាវុធ​មហាប្រល័យនេះ​​ក្នុង​ សកល​ត្រូវបាន​គេរំពឹងថានឹងកើនឡើង​ទៅ​វិញ​ក្នុង​រយៈពេល​មួយទសវត្សរ៍ខាងមុខនេះ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុម (SIPRI) បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​កាលពីថ្ងៃច័ន្ទថា «​មានការ​ចង្អុល​បង្ហាញ​យ៉ាងច្បាស់​ថា​ការកាត់​បន្ថយ​ដែល​បាន​កំណត់​លក្ខណៈ​អាវុធនុយក្លេអ៊ែរ​សកល​​ចាប់​តាំងពីការបញ្ចប់សង្រ្គាមត្រជាក់បានបញ្ចប់»​។

របាយការណ៍នេះកើតឡើង​ចំពេល​ដែល​លោក​ខាងលិច​មានការព្រួយបារម្ភកាន់តែខ្លាំង​ឡើង​លើការ​ខិតខំប្រឹងប្រែង​របស់ទាំងចិន និងកូរ៉េខាងជើង ដើម្បី​ពង្រីក​សមត្ថភាព​នុយក្លេអ៊ែររបស់​ពួកគេ។

បណ្តាញ​សារព័ត៌មាន CNN ​របស់​អាមេរិក បាន​រាយការណ៍ថា សហរដ្ឋអាមេរិក​សង្ស័យ​ថា​កូរ៉េខាងជើង​កំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួនក្នុង​ពេលឆាប់ៗនេះ ខណៈដែលរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បាន​ប្រាប់​កិច្ច​ប្រជុំកំពូល Shangri-La Dialogue នៅចុងសប្តាហ៍ថា ប្រទេសរបស់លោកបានធ្វើឱ្យ «វឌ្ឍនភាព​គួរឱ្យចាប់អារម្មណ៍» ក្នុង​ការអភិវឌ្ឍន៍​អាវុធនុយក្លេអ៊ែរថ្មី។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែល SIPRI រាយការណ៍ថា​ប្រទេសចិន «ស្ថិត​នៅ​ចំ​កណ្តាល​នៃការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន» វា​បញ្ជាក់​យ៉ាងច្បាស់​ថាប្រទេសចិន និង​កូរ៉េខាងជើងមិនមែនជា​​អ្នក​សង្ស័យ​​ប្រព្រឹត្តិកំហុស​​តែមួយនោះទេ។

វា​បាននិយាយថា «រដ្ឋប្រដាប់​ដោយ​អាវុធនុយក្លេអ៊ែរទាំងអស់កំពុងបង្កើន ឬ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ឃ្លាំង​អាវុធ​របស់​ពួកគេ ហើយ​ភាគច្រើន​កំពុង​ធ្វើ​ឱ្យ​ច្បាស់​នូវ​វោហាសាស្ត្រ​នុយក្លេអ៊ែរ និង​តួនាទី​ដែល​អាវុធនុយក្លេអ៊ែរដើរតួក្នុងយុទ្ធសាស្ត្រយោធារបស់ពួកគេ នេះជា​និន្នាការ​គួរ​ឱ្យ​ព្រួយបារម្ភ»។

តាមការ​ប៉ាន់ប្រមាណរបស់ SIPRI សហរដ្ឋអាមេរិក និង​រុស្ស៊ី​នៅតែ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​​ដ៏ធំបំផុតរបស់ពិភពលោក ដែល​អាមេរិក​មាននុយក្លេអ៊ែចំនួន​៣៧០៨​ ក្បាល​គ្រាប់ និង រុស្ស៊ី​មាន​៤៤៧៧​ក្បាល​គ្រាប់​ ខណៈដែល​ប្រទេស​ចិនមាន ៣៥០ បារាំង ២៩០​ និងចក្រភពអង់គ្លេសចំនួន១៨០​ក្បាល​គ្រាប់។ ប៉ុន្តែចំនួនក្បាលគ្រាប់របស់ចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោល​គឺ​កើន​ឡើង​ពី ១៤៥​ក្បាលគ្រាប់​ក្នុងឆ្នាំ​២០០៦។ នេះ​បើ​យោងតាមវិទ្យាស្ថាន។ មន្ទីរ​បញ្ចកោណ​បានព្យាករណ៍ថាឃ្លំាង​​​នុយក្លែអ៊ែរ​របស់ចិននឹង «មានទំហំយ៉ាងតិចទ្វេដង» ក្នុង​​រយៈពេលមួយទសវត្សរ៍ក្រោយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner