មន្ត្រីជាន់ខ្ពស់រុស្ស៊ី បរិហារទណ្ឌកម្មលោកខាងលិច លើទីក្រុងម៉ូស្គូ

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោក Vladimir Ilyichev បានFធ្វើការបរិហារទណ្ឌកម្មរបស់លោកខាងលិចថា ជា “ការបដិសេធទាំងស្រុង” នៃគោលការណ៍ពាណិជ្ជកម្មសេរី។

លោក Vladimir Ilyichev បានថ្លែងបែបនេះប្រាប់ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃចន្ទដើមសប្តាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការព្រួយបារម្ភយ៉ាងខ្លាំងត្រូវបានបង្ហាញនៅឯកិច្ចប្រជុំ WTO ជុំវិញផលប៉ះពាល់សក្តានុពលនៃការឈ្លានពានរបស់រុស្ស៊ីលើពាណិជ្ជកម្មពិភពលោក ក៏ដូចជាការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន។

នាឱកាសនោះ លោក Ilyichev បាននិយាយថា បញ្ហាដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងថាមពលពិភពលោកនាពេលបច្ចុប្បន្ននេះ មិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រទេសរុស្ស៊ីនោះទេ។ លោកថា វាមិនស្ថិតនៅក្នុងការទទួលខុសត្រូវរបស់ WTO ដើម្បីពិភាក្សាអំពីផលវិបាកនៃជម្លោះយោធានោះទេ។

អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីរូបនេះ ក៏បានបដិសេធដែរថា សកម្មភាពយោធារបស់រុស្ស៊ីបានរារាំងការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន។ លោកថា អ៊ុយក្រែនអាចនាំចេញផលិតផលរបស់ខ្លួនតាមរយៈប្រទេសមួយចំនួន ដូចជាប៉ូឡូញ ឬបេឡារូសជាដើម។ ទន្ទឹមគ្នា លោកក៏បានចោទប្រកាន់លើការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលកំពុងធ្វើឱ្យ “ប្រព័ន្ធទាំងមូលមិនស្ថិតស្ថេរ” ដោយសារតែពួកគេបានបដិសេធគោលការណ៍ពាណិជ្ជកម្មសេរី ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner