លោក ហ្សេលេនស្គី៖ អ៊ុយក្រែនមានគ្រាប់រំសេវគ្រប់គ្រាន់ ប៉ុន្តែត្រូវការអាវុធចម្ងាយឆ្ងាយបន្ថែម

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកកាសែតដាណឺម៉ាកនៅថ្ងៃអង្គារសប្តាហ៍នេះថា យោធាអ៊ុយក្រែនមានគ្រាប់រំសេវ និងអាវុធគ្រប់គ្រាន់ ប៉ុន្តែត្រូវការអាវុធចម្ងាយឆ្ងាយបន្ថែមទៀត។

លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា យើងមានសព្វាវុធគ្រប់គ្រាន់… អ្វីដែលយើងមិនមានគ្រប់គ្រាន់ នោះគឺសព្វាវុធដែលពិតជាឈានដល់តម្រូវការដែលយើងត្រូវការ ដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ី។ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ហ្សេលេនស្គី បានប្តេជ្ញាថា នឹងរំដោះតំបន់ឧបទ្វីបគ្រីមៀ និងសាធារណរដ្ឋឯករាជ្យ ដូណេតក៍ (DPR) និងលូហាន់ក៍ (LPR) នៅតំបន់ដុនបាស់ មកវិញ។

សូមរម្លឹកថា តំបន់ ដូណេតក៍ និងលូហាន់ក៍ បានប្រកាសឯករាជ្យពីអ៊ុយក្រែន ពីរថ្ងៃមុនការផ្ទុះជម្លោះក្នុងខែកុម្ភៈកន្លងទៅ ចំណែកតំបន់ឧបទ្វីប គ្រីមៀ បានបោះឆ្នោតយ៉ាងច្រើនលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ីកាលពីឆ្នាំ២០១៤៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner