សមត្ថភាពផលិតឧស្ម័នរបស់​បំ​ពង់​ Nord Stream ត្រូវថយចុះ ដោយសារការដាក់ទណ្ឌកម្មពន្យារពេលឧបករណ៍

ក្រុម​ហ៊ុន Gazprom បាន​និយាយ​​ថា សមត្ថភាព​ផលិត​ឧស្ម័ន​របស់បំ​ពង់បង្ហូរ​​ Nord Stream 1 ដើម្បី​ផ្គត់​ផ្គង់​ឧស្ម័ន​ទៅកា​ន់ទ្វីបអឺរ៉ុប​ ត្រូវ​បានថយ​ចុះ ដោយ​សារ​កា​រ​​ដាក់ទ​ណ្ឌ​កម្ម​ធ្វើ​ឱ្យ​ក្រុ​ម​​ហ៊ុ​ន​ផ្គ​​​ត់ផ្គ​ង់​ឧ​បក​រ​ណ៍ Siemens Energy មិន​អាច​ដឹកទួ​រប៊ីន​ត្រ​ឡប់​ម​កពី​កា​ណា​ដា​វិញ​បាន​។

ក្រុម​ហ៊ុន​ Gazprom បាន​និ​យាយ​កាល​​ពី​ថ្ងៃ​ អង្គារ ថា ខ្លួន​បាន​កាត់​ប​ន្ថ​យ​ការ​ផ្គ​ត់​ផ្គង់​ថា​ម​ពល​តា​ម​រយៈ​បំ​ព​ង់ប​ង្ហូរ​ប្រេង​ក្រោម​សមុទ្រ​ Nord Stream 1 ទៅ​កាន់​ប្រទេស​អាឡឺ​ម៉​ង់ដ​ល់​ទៅ ១០០ លាន​ម៉ែត្រ​គូប ​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​​ធ្លាក់​ចុះពី​ ១៦៨​ លានម៉ែ​ត្រ​គូ​ប​ក្នុង​មួយ​ថ្ងៃ​ ដោយ​សារ​ការ​​ព​​​ន្យា​​រ​​​ពេ​ល​នូវ​ការ​ដឹក​ឧបករណ៍​ ដែលត្រូវ​​ជួស​ជុល​​។​

កត្តា​នេះ កាន់​តែ​ធ្វើឱ្យ​​ការ​​ផ្គត់​​ផ្គង់ឧ​ស្ម័នរ​បស់​រុ​ស្ស៊ីតា​មរ​យៈ​ផ្លូវ​ដ៏សំ​​ខាន់មួ​យ​ផ្សេ​ង​ទៀត​ទៅ​​កា​​ន់​អឺ​​​រ៉ុ​ប​​ថយ​ចុះ​ទៅ​ ​ជាមួយ​គ្នា​នេះ​ដែរ​​​ប្រទេស​​​អាល្លឺម៉​​ង់ ដែលជាសេដ្ឋ​កិ​ច្ចធំបំផុតរបស់តំបន់ចាប់​ផ្ដើម​មាន​ភាព​មន្ទិ​ល​លើ​​សមត្ថភាពផ្គត់់់ផ្គង់​ថាម​ពល​របស់​​​ទី​​​ក្រុងម៉ូ​ស្គូ​​ និងខិតខំ​ប្រឹងប្រែងស្វែង​រកប្រភព​ថ្មី​មក​ជំនួស​ថែម​ទៀត​ផង​​។

ដោយ​ឡែក​ ក្រុម​ហ៊ុន Gazprom លែង​នាំ​ចេញឧស្ម័ន​ទៅ​ភា​​គខាងលិចឆ្លង​​កា​ត់​ប្រទេសប៉ូឡូញ​​តា​​មបំពង់Yamal-Europe បន្ទាប់ពីការដា​ក់ទណ្ឌកម្មរបស់រុស្ស៊ីប្រ​ឆាំ​​ង​នឹង ក្រុមហ៊ុន​ប៉ូឡូញ ​EuRoPol Gaz​​ ។​ យ៉ាង​ណា​មិញ​ លំហូរ​ថាម​ពល​​តាមរយៈ​​​បំពង់​ Yamal​ ទៅអឺរ៉ុប​ នៅតែ​បន្ត​ដំណើរ​ការ​ពី​ភាគ​ខាង​កើត​ពី​ប្រទេស​អាល្លឺម៉ង់​ទៅកា​ន់​ប្រទេស​ប៉ូឡូញ​។​

ក្រុម​ហ៊ុន​​ Gazprom បាន​និយាយ​ថា​៖​ «ដោយ​សារ​ តែមាន​កា​រ​​​ពន្យា​រ​ពេ​ល​​នៃ​កា​​រដឹក​អង្គភាព​បង្ហាប់​​ឧស្ម័ន​ក្រោយ​ពី​​​ការជួ​សជុ​ល​​​ និងភាពរអាក់​រអួល​​របស់​ម៉ា​ស៊ី​​ន​បច្ចេ​​​ក​ទេ​​ស មាន​ឧបករណ៍​បង្ហាប់​ឧស្ម័ន​ចំនួន​ ៣ ប៉ុណ្ណោះ​ ដែល​អាច​ដំណើរ​ការ​បាន​នៅស្ថា​នីយ៍​បង្ហាប់​ Portovaya​»។

ក្រុមហ៊ុន Siemens Energy បាន​និយា​យ​នៅ​ក្នុ​ងសេ​ច​ក្តី​ថ្លែ​ងកា​រ​ណ៍​មួ​យ​ថា​ ខ្លួនបា​ន​ផ្គ​ត់​ផ្គង់​នូ​វ​អ្វី​ ដែលហៅ​ថា​​ទួរប៊ីន​ឧស្ម័ន​ aeroderivative សម្រាប់ស្ថានីយ៍បង្ហា​ប់​​សម្រាប់ Nord Stream 1 ក្នុង​ឆ្នាំ​ ២០០៩​ ។

ប្រភពដដែល​ បាន​បន្ថែម​ថា៖ «ដោយ​សា​រតែ​ ទណ្ឌក​ម្ម ដែលដា​ក់​​ដោ​​យ​ប្រ​ទេស​កា​ណា​ដា​ប​ច្ចុ​ប្បន្ន​ ធ្វើ​ឱ្យ​​ក្រុម​ហ៊ុន​ Siemens Energy ពិបាកក្នុង​ការ​ចែក​ចា​យ​ទួរ​ប៊ី​ន​ហ្គា​ស ដែលបា​ន​ជួ​ស​ជុ​លឡើ​ង​វិ​ញ​ដល់​អ​តិ​ថិ​ជន​​។ ជា​ការ​ប្រ​ឆាំង នឹងសា​វ​តានេះ​ យើ​ងបា​ន​ជូ​ន​ដំណឹ​ង​ដ​ល់រ​ដ្ឋា​ភិ​បាល​កា​ណា​ដា​ និង​អាល្លឺ​ម៉​ង់​ហើ​យ កំ​ពុង​ធ្វើការ​លើ​ដំ​ណោះ​ស្រាយ​រួម​​មួយ»។

ដោយ​ឡែក​ កាល​ពីខែ​មុ​ន​ អ៊ុយ​ក្រែ​ន បា​នផ្អា​ក​លំ​ហូ​រឧ​ស្ម័​ន​រុស្ស៊ី​តា​ម​ច្រ​កមួ​យក្នុ​ង​ចំ​ណោ​ម​ចំ​ណុច​ឆ្ល​ង​កាត់​​​ ២ ទៅ​កា​ន់អឺ​រ៉ុប​ ដោយ​កា​ត់​ផ្តា​ច់​ ១ ភាគ ៣ នៃឧ​ស្ម័ន​រុ​ស្ស៊ី​ ដែល​ត្រូ​វ​បា​ន​បង្ហូ​រ​ទៅ​កាន់អឺ​រ៉ុប​​តាម​រយៈអ៊ុយ​ក្រែនផងដែរ​​។

ប្រភព៖ Financial Post

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner