ហេតុអ្វី​​បាន​ជា​ ​ប្រ​ទេ​ស​​រវ៉ាន់​ដា​​ យ​ល់​​ព្រ​ម​ទ​​​ទួ​​​ល​អ្ន​កស្វែងរកសិទ្ធិជ្រកកោន​ ទាំង​ខ្លួន​​មិន​ចង់​បាន​?

ពេល​ថ្មីៗ​នេះ អ្ន​កស្វែ​ង​រ​ក​សិ​ទ្ធិ​ជ្រក​កោ​ន​ចំ​នួន​ ៨ នាក់ នឹង​ឡើ​ង​លើ​ជើងហោះ​ហើ​រ​ពីចក្រភពអង់គ្លេស​​ឆ្ពោះ​​​ទៅកា​​​ន់​​​ប្រ​ទេ​ស​រ​វ៉ាន់ដា ដែលជាផ្នែក​មួ​យ​នៃ​កិច្ចព្រម​ព្រៀ​ង ​១២០​ លាន​ផោន​​ដ៏​ច​​ម្រូ​​​ង​​ចម្រាស​​តម្លៃ​ ​រវាង​​ប្រទេ​ស​ទាំ​​​​ង​​ពីរ។

យោង​តាម​កា​រិ​យាល័យកណ្ដាល​របស់ចក្រភ​ព​​អង់​គ្លេស កិច្ច​ព្រ​មព្រៀង ដែលបា​ន​​ចុះ​​ហត្ថលេ​ខា​​កាល​ពី​ខែ មេសា​ គឺ​ត្រូវបានរច​​នា​ឡើង ដើម្បីកាត់ប​​ន្ថយ​ការ​ធ្វើ​ដំណើ​​រដ៏​គ្រោះ​​ថ្នាក់ ​និង​មិ​ន​ចាំ​បាច់ ដូច​ជា​​ កា​រ​ឆ្លង​ទូក​តូ​ច​ ជួយសង្គ្រោះជីវិត​ ​និង​កា​​រពា​រការរ​ងរ​បួស​ ក៏ដូចជា ជួយ​សម្រួល​ប្រព័ន្ធ​អ​ន្តោ​ប្រ​វេ​សន៍​របស់​ចក្រ​ភព​អង់​គ្លេស​ផងដែរ​។

ចាប់​តាំ​ង​ពី​កិ​ច្ច​ព្រម​ព្រៀ​​ងនេះ​​ប្រកាស​ គេ​ឃើញ​មានការតវ៉ា​ ​និង​កា​រ​ប៉ុ​នប៉​ង​ផ្លូវ​ច្បាប់ ដើម្បី​បញ្ឈប់​កា​រ​និ​រ​ទេស​ជាលើ​ក​ដំ​បូង ​ក៏ដូ​ចជា​ ការរិះគន់ពីអ​​ង្គ​កា​​រមិនរកប្រាក់​​ចំ​ណេញ​​ជា​ច្រើន​។

លោក Enver Solomon នាយក​ប្រតិបត្តិនៃ​ក្រុ​ម​ប្រឹ​ក្សាជ​​នភៀ​ស​ខ្លួន បាននិ​​យាយ​ថា​៖​ «អង្គការ​សប្បុរស​ធ​ម៌​ មានកា​រ​រន្ធ​ត់ចិ​ត្ត ចំពោះការសម្រេចចិ​ត្ត​ដ៏​ឃោរ​ឃៅ ​និ​ងអាក្រ​ក់​របស់​​រ​ដ្ឋាភិបាល​»។​

ប្រធាន​ជន​​​ភៀស​​​ខ្លួន​របស់អ​ង្គ​កា​​​​រ​​ស​​​​ហ​​ប្រជា​ជា​តិ​​ លោក Filippo Grandi បាន​និយាយ​ថា​៖ «ចក្រ​ភព​អង់គ្លេស​ កំពុង​ងាក​ទំនួល​ខុស​​ត្រូវរប​ស់​​​ខ្លួ​ន​ទៅ​កាន់ប្រទេសមួ​យ​​ផ្សេ​ង​ទៀ​ត»​។

តាម​រយៈ​​ការ​ឆ្លើ​យ​​​ត​ប​​ រដ្ឋមន្ត្រី​ក្រសួង​កា​​រ​​​​ប​រ​ទេស​រ​វ៉ា​​ន់​ដា ​លោក Vincent Biruta បាន​​និយាយ​​ថា​៖ «ប្រទេស​​រប​ស់​​​លោក ​មាន​ការ​ទ​ទួ​ល​​​ខុ​ស​ត្រូវ​ក្នុង​កា​រ​​ផ្ត​ល់​​​សេវា​​ដ​ល់​​​ជនភៀស​ខ្លួន​។ ភាពជាដៃ​គូនេះ​ ប​ង្កើត​ឡើង​នៅលើ​កំ​ណ​ត់​ត្រា​ដ៏​រឹ​ង​មាំរ​បស់​ប្រទេស​រ​វ៉ា​​ន់​ដា​ ក្នុងការផ្តល់នូវ​សុវត្ថិ​ភាព​ដ​​ល់​អ្នក ដែល​ភៀសខ្លួន​ចេញ​​​​​​ពី​គ្រោះ​​ថ្នាក់ ដោយប្រទេសរបស់យើងនា​ពេល​ប​ច្ចុ​ប្បន្ន​​ បានផ្តល់ជម្រកដ​ល់ជ​នភៀសខ្លួន​ជា​ង ១៣​ម៉ឺន​នាក់​មក​ពីប្រ​ទេ​ស​ជា​ច្រើ​ន​ រួ​ម​ទាំង ជនចំណាកស្រុក ដែលងាយ​រ​ងគ្រោះ និង​ត្រូវ​បាន​ជ​ម្លៀ​ស​​ចេញ​ពី​ប្រ​ទេសលី​ប៊ី ​អាហ្វ​ហ្គា​នី​​ស្ថា​ន ​និងប្រ​​ទេ​ស​​ជិ​ត​ខាង ដូចជា សាធា​រណរដ្ឋប្រជាធិ​​ប​តេ​យ្យ​កុ​ង​ហ្គោ​ និង​ប៊ូរុន​ឌី»។

ទោះបីជា​ មា​ន​​ការកើនឡើងសេដ្ឋកិច្ចនា​​ពេ​លថ្មី​ៗ​នេះ​​ក៏​​​ដោយ ប្រជាជន​ជា​​ង​ពាក់​​ក​ណ្តា​ល​នៃចំ​នួនប្រជា​ជន​ប៉ាន់ស្មា​នចំនួន​ ១៣ លាន​នាក់​ក្នុ​ង​ប្រទេស​នេះ​ កំពុង​រស់នៅក្រោ​មចំណូល​ ២​ ដុល្លារក្នុងមួយ​ថ្ងៃ​។​ នេះបើ​យោ​ង​​តា​ម ​​ធនា​គា​រ​ពិភពលោ​ក​។

សកម្មជន​និយាយថា នេះជាភ​ស្តុតាង ដែលថា​ប្រទេស​រ​វ៉ា​​ន់​ដា​ មិន​​ស័ក្តិ​​សម​ក្នុ​ងកា​រ​​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ជន​ភៀសខ្លួ​ន​ថ្មី​នេះ ហើ​យ​​ថា​លំហូ​រចូ​ល​នៃ​អ្ន​កស្វែ​ងរ​កសិ​​ទ្ធិ​ជ្រ​​ក​កោ​​ន​ពី​​ចក្រ​ភ​ព​អ​​ង់គ្លេស អាច​នាំឱ្យ​មាន​ការ​ផ្លាស់​​ទីលំ​​នៅ​រ​​ប​ស់​​​​​ព​លរដ្ឋរបស់​ខ្លួ​​ន​ទៅ​​កា​​ន់ពាសពេញ​តំបន់​។

នៅថ្ងៃទី ២០ ខែ​មេសា អង្គការមិ​ន​រ​ក​​ប្រា​ក់​ចំ​ណេញ ដែលមានមូល​ដ្ឋា​ន​នៅ​ចក្រភពអង់​គ្លេ​ស​ចំនួន​ ១២ ដែល​គ្រប់​គ្រង ដោយជនជាតិ​​កុ​​ង​ហ្គោ បានផ្ញើលិខិ​ត​ឯ​​ក​ជ​​នមួយទៅកាន់នាយករ​ដ្ឋ​​ម​ន្ត្រីអ​​ង់គ្លេ​ស​ Boris Johnson ដោយថ្កោ​ល​ទោ​សកា​រ​សម្រេចចិត្តរបស់ចក្រ​​ភ​ព​អ​ង់​គ្លេ​ស​ថា​ជា​​ ការ​គេច​វេស​ពីទំនួល​ខុស​ត្រូវ​និង​ជាជាង​ដោះស្រាយ​​វិបត្តិជនភៀ​សខ្លួន​ផ្ទាល់​។

នៅ​ក្នុ​ង​​សំ​បុត្រ ដែល​សារព័ត៌មាន Al Jazeera ទទួល​បាន​ បាន​បង្ហាញ​ថា ពួកគេបាន​​ព្រ​មា​ន​អង់គ្លេសថា​ប្រទេស​រ​វ៉ា​​ន់​ដា​ មិ​នមា​​ន​កន្លែ​​ង​សម្រាប់ផ្ទុកអ្នកស្វែង​រ​ក​សិ​​ទ្ធិជ្រ​ក​កោ​​ន​នោះ​ទេ​ ​ហើយការ​ធ្វើ​នេះ​អង់គ្លេស​​​​មា​ន​​​បំ​​ណ​ង​​ច​​ង់អ្ន​ក​​ទ​ទួល​បា​ន​ប្រា​​​ក់ពី​​​អ្នក​ប​​​ង់​ព​ន្ធ​រ​ប​​​ស់អ​ង់​គ្លេ​ស ឱ្យ​ឃោសនាស​ង្រ្គា​ម​​នៅ​ភាគ​​​ខា​ងកើ​ត​ទៅ​វិញទេ​។

ពួកគេ បានបន្ថែមថា វា​នឹង​​ក្លា​យជាប្រវ​ត្តិ​សា​ស្ត្រ​ច្រំដែល​​ដែលមនុស្សរាប់ពា​​ន់​​នាក់ អាចឆ្ល​​ង​ព្រំ​​ដែ​ន​ពី​ប្រទេស​រ​វ៉ា​​ន់​ដា​​ដ៏តូ​ច​ទៅ​ ប្រទេស​អ៊ូហ្គង់ដា​​ធំជាង ឬផ្ទៃដីដ៏​​ធំនៃ​កុងហ្កោ​ភាគខាងកើ​​ត និ​ង​ធ្វើ​ឱ្យវិ​​ប​ត្តិ​កាន់​តែធ្ង​ន់​ធ្ង​រនៅ​​ទី​នោះ​។

អ្នក​តំ​ណា​ង​ម្នាក់ក្នុង​ ចំណោមប្រទេស​ហ​​ត្ថ​​លេខី​នៃលិ​ខិត​នេះ អង្គការ​បណ្តុះ​បណ្តាល​កាយស​ម្បទា​អាហ្រ្វិក​ (APTO)​ ដែល​មា​ន​មូ​ល​ដ្ឋាន​នៅ​​ទី​ក្រុ​​ងឡុ​ង​​ដ៍ ​​បាន​ប្រាប់​សារព័​ត៌មាន​ Al Jazeera ថា វា​អាច​មាន​ការ​លេច​ធ្លា​យ ដែល​ចម្លង​វិបត្តិ​ជន​ភៀសខ្លួ​ន​ឆ្នាំ ​១៩៩​៤ ដែលយើ​ងបា​នឃើ​ញ​​ជន​ភៀ​សខ្លួនរ​វ៉ា​​ន់​ដា​ រាប់​លាន​សម្រុកមក​​ភាគខាងកើ​តកុងហ្កោ​​​ ដើម្បី​​រត់​ចេ​​​ញ​ពីរ​ដ្ឋា​ភិ​បា​ល​ថ្មី​ ដែលដឹកនាំដោ​យ Tutsi នៅក្នុ​ង​ប្រទេស​រ​វ៉ា​​ន់​ដា។​

យោង​តាម​ក្រុ​មប្រឹក្សា​ ​Think Tank ដែលមានមូល​ដ្ឋា​​​ន​នៅ​ទីក្រុ​ង​ញូវយ៉ក​ ស្តីពី​ទំនាក់​ទំន​ង​បរទេស​ ជន​ភៀស​ ខ្លួន​មួ​យចំ​នួ​នក្នុ​​ងចំ​ណោ​ម​ជ​​នភៀ​ស​ខ្លួ​ន​ទាំង​នេះ គឺជា​ជ​​ន​​ភៀសខ្លួននៃជ​ន​ជា​តិ​ Hutu រួម​ទាំង​សមាជិក​នៃ​ក្រុ​ម​ Interahamwe ដែល​ជា​ក្រុម​ប្រដាប់​អាវុធ ដែល​នាំ​ឱ្យមា​ន​​ការកើន​ឡើង​នៃ​ក្រុម​ប្រឆាំង ដែល​រួម​​មាន​ Tutsis ដែលជាជនជា​​តិរវ៉ាន់ដា​​សំខាន់ផ្សេងទៀត​​ ក៏ដូចជាក្រុមឧ​ទ្ទា​ម​ឱ​កា​ស​និយម​ផ្សេ​ង​ទៀត​ផងដែរ​។

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner