អង្គ​ការ​សុ​ខភា​ពពិ​ភ​ព​លោក​ កំពុង​​សម្រេ​ច​ថា​តើជំ​ងឺអ៊ុតស្វា​ ត្រូវ​ចាត់​ទុក​ជា​ភាពអា​សន្ន​ដែ​រ​ឬយ៉ាង​ណា​

អង្គការ​​សុខ​​ភា​​​ព​​ពិ​ភ​​ព​លោ​ក​​ នឹង​កោះប្រ​ជុំ​គ​​ណៈ​​​ក​​ម្មា​ធិ​​កា​រ​​ស​ង្គ្រោះ​ប​ន្ទា​ន់​មួ​យ​នៅ​ថ្ងៃ​ ​ព្រហស្បតិ៍ ដើម្បី​វាយ​​តម្លៃ​​ថា​​​​​​​​​​តើ​ ​​​កា​រផ្ទុះ​ឡើ​ង​នៃ​ជំងឺ​អ៊ុត​ស្វាត្រូវចាត់​ចូល​ជា​ភាព​អាសន្ន​សុខភាព​សាធារណៈ​​​ដែរ​ឬយ៉ាង​ណា។

គួរ​រម្លឹក​ថា​ នេះ​គឺ​ជា​កា​រព្រមាន​ ចេញ​ដោ​យទី​ភ្នា​ក់ងា​រ​អ​ង្គ​ការ​ស​​ហ​ប្រជា​ជា​តិ​ ដែល​ប​ច្ចុប្បន្ន​អ​នុ​វ​ត្តតែ​ចំ​ពោះ​ជំងឺ​រា​តត្បា​ត​កូ​វីដ​​-១​៩ និ​ង​ជំងឺ​ស្វិ​តដៃជើ​ង​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ គេ​ឃើញ្​មាន​ករណី​ឆ្លង​ចំនួន​ ១.៦០០ ករណី និង​ករណី​សង្ស័យ​ជំងឺ​អ៊ុត​ស្វា​ ១.៥០០ ករណី​​ក្នុងឆ្នាំ​នេះ​ ខណៈករណី​ស្លាប់​មាន​ចំនួន​ ៧២ ករណី​នៅឡើយ​។ អ​ង្គ​កា​រសុ​ខ​ភា​ព​ពិភ​ព​លោ​ក បា​​ន​និ​យាយ​​ថា​ ជំងឺ​នេះ​ រីក​រាល​ដាល​នៅ​​ក្នុង​​​ប្រ​​ទេ​​​សចំ​​​​នួ​​​ន​ ៣៩ ប្រទេស​ហើយ​ ដែល​សុទ្ធ​សឹង​តែ​ជា​កន្លែង​ឆ្លង​​ជាធម្ម​តា​។

ជំងឺអ៊ុត​ស្វា​ ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​ ជំ​​​ងឺ​​រា​​​ត​​ត្បាតនៅក្នុងផ្នែកខ្លះ​​នៃ​ទ្វី​ប​អា​ហ្រ្វិក​ ​និង​ករណី​កើន​ឡើង​ជា​ច្រើន​ទៀត​​​​នៅ​ក្នុ​​ង​​ប្រ​​​ទេ​ស​​ទាំ​​​ង​​នោះ​​ និ​ងជុំវិ​​ញពិ​ភ​ពលោ​ក​ក្នុ​ងរ​យៈ​ពេ​ល​ប៉ុ​ន្មា​ន​ខែ​ថ្មី​ៗនេះ​។​ មេរោគ​នេះ​ បណ្តាល​ឱ្យមា​ន​រោ​គ​ស​ញ្ញា​ ដូចជំ​ងឺផ្តា​សា​យ​ ​និ​ង​ដំបៅ​ស្បែ​ក​ ហើយរាលដាល​តា​ម​រ​យៈ​កា​រ​ទំ​នាក់​ទំ​ន​ងជិ​ត​ស្និទ្ធ​។

គេ​បាន​ប៉ាន់​ប្រមាណ​ថា​ ករណី​ស្លាប់​​អាច​នឹង​កើន​ឡើង​​ពី ៣​ ទៅ ៦​ ភាគ​រ​យ​​។ នេះ​បើយោង​តា​ម​អង្គ​ការ​សុខ​ភាព​ពិ​ភ​ព​លោក​ ​ទោះ​បីជា​មិ​ន​ទា​ន់​មា​ន​សេចក្តីរាយកា​រ​ណ៍​ពី​ការ​ស្លា​ប់​នៅ​ក្នុងកា​រ​ផ្ទុះឡើ​ង​នៅ​ខាង​ក្រៅទ្វី​ប​អា​ហ្រ្វិ​កក៏​ដោ​យ​។​ ភាគ​ច្រើ​ន​ ករណីស្លាប់​​នៅឆ្នាំនេះ​ ភាគច្រើន​កើត​នៅ​​សាធារណរដ្ឋប្រ​ជា​​ធិបតេ​យ្យ​កុង​​ហ្គោ​។​

អគ្គនាយ​ក​អង្គការ​ WHO លោក Tedros Adhanom Ghebreyesus បាន​និ​យាយ​ថា​ នេះ​ជា​ពេល​វេលា​​ យើង​​ត្រូវ​ពិ​ចា​រណា​លើ​កា​រ​បង្កើ​ន​កា​រ​ឆ្លើ​យ​តប​ហើយ​​ ដោយសារមេរោគ​នេះ​ មា​​ន​​អាកប្បកិរិយាខុស​ពី​ធ​ម្មតា ​ប្រទេសកាន់តែច្រើ​ន​រ​ង​ផ​ល​ប៉ះពា​ល់​ ហើយត្រូវការកា​រ​ស​ម្រ​ប​សម្រួ​ល​ជា​អន្តរជាតិ​ទើប​បាន​។

លោក Ibrahima Socé Fall នាយ​កផ្នែ​ក​ស​ង្គ្រោះប​ន្ទា​ន់​រ​ប​ស់​អ​ង្គ​ការ​​​ WHO ប្រចាំទ្វី​ប​អាហ្រ្វិ​ក​ ​បាននិ​យាយ​​ថា​៖​​ «យើងមិ​ន​ច​ង់​រ​ង់ចាំ​រ​ហូ​តដ​ល់​ស្ថានការ​ណ៍​​​វឹក​វរ​​គ្រប់​គ្រង​លែ​ង​កើត​នោះ​ទេ»​។​

កិច្ច​ប្រជុំគ​ណៈ​កម្មា​​ធិ​កា​រ​​នៅស​ប្តា​ហ៍​ក្រោ​យ​ នឹង​ត្រូ​វ​បា​នប​ង្កើ​ត​​ឡើង​ ដោ​យ​អ្នក​ជំនាញ​សកល​ ប៉ុន្តែ​អគ្គនាយក ​WHO ធ្វើការសម្រេច​ចិ​​ត្តចុ​ង​ក្រោ​យ​ថា​តើ​ ការ​ផ្ទុះ​ឡើងនៃជំងឺ​​ស​ម​ នឹង​ត្រូវគេ​ចាត់​ទុក​ជា​​បាន​គេស្គា​ល់​អាសន្ន​​សុខ​ភាព​​សា​ធារណៈ​​​​​ដែរ​ឬទេ​។​​

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner