អត្រាធ្វើអត្តឃាតជារួមនៅកូរ៉េខាងត្បូងធ្លាក់ចុះ ប៉ុន្តែការធ្វើអត្តឃាតរបស់យុវជនកើនឡើង
ទិន្នន័យរបស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា ការធ្វើអត្តឃាតក្នុងចំណោមយុវជន ជាពិសេសស្ត្រីបានកើនឡើងក្នុងអំឡុងពេលឆ្នាំដំបូងនៃវិបត្តិកូវីដ១៩ក្នុងឆ្នាំ ២០២០ បើទោះបីជាមានការធ្លាក់ចុះជាទូទៅនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដោយ។
ទិន្នន័យដែលផ្សព្វផ្សាយដោយបណ្តាសារព័ត៌មាន Korea Herald របស់សកូរ៉េបានបង្ហាញថា អត្រាធ្វើអត្តឃាតគឺ២៥,៧ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ ក្នុងឆ្នាំ ២០២០ ដែលទាបជាង ៣១,៧ ឃើញក្នុងឆ្នាំ ២០១១ ជាពេលដែលមានអត្រាខ្ពស់បំផុតចាប់តាំងពីស្ថិតិបានចាប់ផ្តើមចងក្រង។
កាលពីឆ្នាំ២០១៩ អត្រាអ្នកធ្វើអត្តឃាតគឺមាន២៦,៩។ ក្នុងឆ្នាំ២០១៨ អត្រាអ្នកធ្វើអត្តឃាតមានចំនួន ២៦,៦ ក្នុងឆ្នាំ និងមានអត្រា២៤,៣ក្នុងឆ្នាំ២០១៧។
របាយការណ៍ក៏បានកត់សម្គាល់ដែរថា ផ្ទុយទៅនឹងនិន្នាការធ្លាក់ចុះ ការធ្វើអត្តឃាតបានកើនឡើងចំពោះស្ត្រី និងមនុស្សវ័យក្មេងដែលមានអាយុក្រោម៣០ឆ្នាំ។
ការធ្វើអត្តឃាតបានធ្លាក់ចុះសម្រាប់បុរសពីមួយឆ្នាំទៅមួយឆ្នាំដោយ ៦,៥ភាគរយមកត្រឹម ៣៥,៥ ក្នុងប្រជាជន១០ម៉ឺននាក់ក្នុងឆ្នាំ២០២០។ ផ្ទុយទៅវិញ សម្រាប់ស្ត្រី ការធ្វើអត្តឃាតបានកើនឡើងជាលើកទី៣ជាប់ៗគ្នាក្នុងឆ្នាំ២០២០ដល់អត្រា១៥,៩ពីឆ្នាំ ២០១៩, អត្រា១៥,៨នៅ២០១៨ និង១៤,៧៨នៅឆ្នាំ២០១៧។
ទិន្នន័យរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ជាតិបានបង្ហាញថា ស្ត្រីក៏មានចំនួន ៦០,៧ ភាគរយនៃមនុស្សចំនួន៣៤៩០៥ នាក់ដែលត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ជាមួយនឹងការធ្វើបាបខ្លួនឯងដោយចេតនាឬការប៉ុនប៉ងធ្វើអត្តឃាតនៅឆ្នាំ២០២០ប្រហែល ១,៥៤ដងនៃបុរស។
ជាពិសេសស្ត្រីក្នុងវ័យ២០ឆ្នាំរបស់ពួកគេមានអត្រាខ្ពស់បំផុតនៃការបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាតដែលមិនមានគ្រោះថ្នាក់ដល់ជីវិត និងការធ្វើអត្តឃាតនៅ ៣២,៤ភាគរយតាមពីក្រោយដោយដៃគូមិត្តប្រុសរបស់ពួកគេ ២២,៩ភាគរយ។
ខណៈពេលដែលស្ត្រីបានប៉ុនប៉ងធ្វើអត្តឃាតច្រើនជាងបុរស បុរសកាន់តែច្រើនបានបាត់បង់ជីវិតក្នុងការធ្វើអត្តឃាត។ ក្នុងឆ្នាំ ២០២០ បុរសបានស្លាប់ដោយការធ្វើអត្តឃាត ឬធ្វើបាបខ្លួនឯងច្រើនជាងស្ត្រី២ដង៕
