ជិះម៉ូតូដេញកាប់ទៅលើយុវជនពីរនាក់សង្ស័យប្លន់យកម៉ូតូតែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់បានម្នាក់

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតមួយគ្រឿង ដេញកាប់ទៅលើយុវជន២នាក់ទៀតសង្ស័យបំណងប្លន់យកម៉ូតូតែមិនបានសម្រេច ត្រូវបងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ចំណែកបក្ខពួកកំពុងរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងត្បូងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្តីជនរងគ្រោះបានអះអាងថា មុនកើតហេតុ ពួកគេមានគ្នា៤នាក់ជិះម៉ូតូចំនួន៣គ្រឿង ចំណែករូបគេនិងមិត្តភ័ក្រ្តម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IV-7773 បាននាំគ្នាជិះចេញពីម្តុំកោះពេជ្រ ដោយគោលបំណងមកកន្លែងស្នាក់នៅម្ដុំផ្សារដីហុយ ។ លុះធ្វើដំណើរមកដល់ចំណុចរង្វង់មូលនាងគង្ហីង ស្រាប់តែលេចមុខក្រុមក្មេងស្ទាវចំនួនមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកំបិតបានដេញកាប់ពួកគេរហូតមកដល់ចំណុចស្តុបផ្សារដីហុយ ដោយមានការភ័យស្លន់ស្លោរខ្លាំងពេក ពួកគេក៏បានជិះម៉ូតូបំបែកផ្លូវគ្នា។

ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មកក្រុមក្មេងស្ទាវនោះបានបំបែកផ្លូវគ្នាដេញពួករៀងខ្លួនដែរ។ចំណែកពួកគេទាំងពីរ ត្រូវបានក្មេងស្ទាវពីរនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំបិតមួយដើម បានជិះដេញកាប់ពួកគេរហូតដល់ចំណុចកើតហេតុខាងលើក៏ដួលម៉ូតូទៅចិញ្ចើមផ្លូវ រួចបានស្រែកចោរៗក៏ផ្អើលដល់សន្តិសុខឈាមនៅកន្លែងកើតហេតុនិងប្រជាពលរដ្ឋនាំគ្នាផ្អើលឈូឆរនិងសមត្ថកិច្ចនាំគ្នាមកចាប់ខ្លួនបានយុវជនម្នាក់ រួមនិងកំបិតបានមួយដើម ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់។

បច្ចុប្បន្ននេះ យុវជនខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសួរនាំបន្ត ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner