រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនដំណឹងពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៩ នៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា

អត្ថបទដោយ៖
Kien Sereyvuth

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរៀបចំព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៩ នៅខេត្តកំពង់ស្ពឺ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ពិធីនេះនឹងរៀបចំធ្វើឡើងនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋ ចូលរួមកម្សាន្ដ សប្បាយរីករាយ អបអរសាទរតាមប្រពៃណីជាតិ ព្រមទាំងមានការអុជកាំជ្រូច​និងសម្ដែងសិល្បៈផងដែរ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner