សម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត លង្កាព្រះកុសុមារាម បានឧបត្ថម្ភទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ១០.០០០.០០០ រៀល ដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

នាល្ងាចថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ខ្ញុំបានទទួលទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យចំនួន ១០.០០០.០០០ រៀល ពីសម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត លង្កាព្រះកុសុមារាម ដែលស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ  ខ្ញុំបានប្តេជ្ញាចំពោះមុខព្រះភ័ក្ត្ររបស់ព្រះអង្គថា នឹងយកទេយ្យទានដែលព្រះអង្គប្រគេនដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យចំគោលដៅ និងទាន់ពេលវេលា៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner