លួចម៉ូតូមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួន នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ថា ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ ឆាយ សុភី ភេទប្រុស អាយុ២៩ឆ្នាំ (អ្នកទាំងពីរស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែមជ័យ និងមានសារធាតុញៀនផងដែរ)។

ចំណែកសម្ភារសមត្ថកិច្ចដកហូតមាន៖ ដែកកែច្នៃកាច់សោ-កម៉ូតូមួយសម្រាប់ ដែកកែច្នៃឆ្កឹះមេសោ០៥ដើម កាំបិតចុងស្រួច០១ ម៉ូតូ១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner