ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកគ្រឿងញៀន នៅផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ គីម ពន់ណារី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះ ព្រឿង ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចដកហូតបានមាន៖ ក្រាមសថ្លា០១កូនថង់តូច និងកង់បីឥណ្ឌា១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner