សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១ កក្កដា ២០២២
ព្រះមហាក្សត្រនឹងយាងដាំកូនឈើនៅខេត្តបាត់ដំបងនៅថ្ងៃទី០៩ កក្កដា ដើម្បីអបអរសាទររុក្ខទិវា បន្ទាប់ពីខកខានអស់ពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩
ជំនួយការរបស់សម្តេចបានដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើនករណីក្នុងខេត្តបន្ទាយមានជ័យ
សម្តេចតេជោ ជំរុញឱ្យមានការលែងកូនត្រី និងចិញ្ចឹមត្រី ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ការលែងត្រី និងការដាំកូនឈើមិនមែនធ្វើតែក្នុងទិវាមច្ឆជាតិ និងរុក្ខទិវាទេ គឺអាចធ្វើរាល់ថ្ងៃ
ពីមុនទឹកជ្រៅត្រីច្រើនប្រជាជនតិច តែបច្ចុប្បន្នទឹករាក់ ត្រីតិច ប្រជាជនច្រើន។ បើមានសន្តានជាមនុស្ស គឺត្រូវទទួលស្គាល់ស្ថានភាពនៃការប្រែប្រួលនេះ
ការបាត់បង់ព្រៃឈើគឺដោយសារការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ហើយមានតម្រូវការលើការធ្វើលំនៅឋាន និងការបង្កបង្កើនផល
បន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប អនុវត្តឱ្យច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្ស ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយ
អំពាវនាវប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យមានការកាប់ទន្ទ្រានយកដីអភិរក្សតំបន់២ និង៣បន្តទៀត
សម្តេចវិបុលបញ្ញា សុខ អាន ជាជនរងគ្រោះមួយរូបនៅអាងត្រពាំងថ្មក្នុងរបបខ្មែរក្រហម
ណែនាំឱ្យលោក លឹម គានហោ សាងសង់ផ្លូវខ្នងទំនប់អាងត្រពាំងថ្ម
ចេញបទបញ្ជាឱ្យដោះមីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំនេះ
ណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដាក់ថវិកាសម្រាប់ដោះមីន ក្នុងកញ្ចប់ថវិកាជាតិ ហើយត្រូវប្រកាសជាបណ្តើរៗនូវតំបន់គ្មានមីន
ប្រកាសទទួលការចូលរួមពីវិស័យឯកជន ក្នុងការដោះមីននៅកម្ពុជា
អរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ការបោះឆ្នោតរបស់ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជ្រើសរើសយកសុខសន្តិភាព និងការអភិវឌ្ឍ។ ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៣បន្តទៀត
សុខសន្តិភាពមានត្រូវប្រឹងរក្សា កុំចាំបាច់បាត់បង់សន្តិភាព ទើបប្រឹងរកមកវិញ
ណែនាំឱ្យដាក់គម្រោងជួសជុលស្ពានខូចខាតដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ទៅក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣
ខែមិថុនា ចំណូលពន្ធដារ និងគយ ឡើងដល់ជិត ៥០០លានដុល្លារ
ថ្ងៃទី៣០ មិថុនា រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣ករណី
បន្តអំពាវនាវប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយទោះចាក់ដល់ដូសទី២០ ក៏មិនយកលុយដែរ
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា មិនមានការរើសអើងជាតិសាសន៍ សាសនា និន្នាការនយោបាយ ឬពណ៌សម្បុរនោះឡើយ
មានបុគ្គលម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបំពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ១៩
ហាមដាច់ខាតមិនឱ្យយកករណីជំងឺកូវីដ១៩ ទៅបំភ្លឺ ឬលេងសើចលើបណ្តាញសង្គមនោះឡើយ។ បើយកទៅលេងសើច ឬបំភ្លៃ មិនអាចរួចខ្លួននោះឡើយ
ហាមមិនឱ្យទាញភ្ជាប់រឿងចាប់ខ្លួនជនបំភ្លៃព័ត៌មានអ្នកស្លាប់ដោយសារកូវីដ១៩ ទៅជាមួយបក្សភ្លើងទៀន
ការឡើងថ្លៃប្រេងឥន្ធនៈជាបញ្ហាសកល
ស្នើពលរដ្ឋប្រើរថយន្តដើរដោយថាមពលអគ្គិសនី ជំនួសការប្រើរថយន្តប្រេងឥន្ធនៈ